លោក Mourinho បដិសេធចំពោះពាក្យចចាមអារាមអំពីការផ្លាស់ទៅ Newcastle
21 Oct 2021 - 18:00:13 SHARE
គ្រូបង្វឹកក្រុម AS Roma លោក Jose Mourinho បានបដិសេធចំពោះពាក្យចចាមអារាមដែលថាលោកអាចផ្លាស់ទៅ Newcastle United ។

មុននេះត្រូវបានគេរាយការណ៍ថាគ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់រូបនេះត្រូវបានជាប់ក្នុងបញ្ជីសម្រាំងជាអ្នកស្នងតំណែងរបស់លោក Steve Bruce នៅដំណែងអ្នកចាត់ការទូទៅរបស់ក្រុមសារិកាព្រៃ Newcastle United បន្ទាប់ពីសេដ្ធីមកពីអារ៉ាប៊ីសាអូឌីតចូលកាន់កាប់ក្លឹប។
នេះបើយោងតាមរបាយការណ៍របស់ Fabrizio Romano បានស្រង់សម្ដីលោក Mourinho និយាយថា៖ “ ការងាររបស់ Newcastle? ខ្ញុំសម្រេចចិត្តស្នាក់នៅទីនេះខ្ញុំមិនចាកចេញទេ។ ខ្ញុំបានចុះហត្ថលេខាលើគម្រោងរយៈពេល ៣ ឆ្នាំជាមួយក្រុម Roma ហើយខ្ញុំនឹងមិនចាកចេញពីកីឡាកររបស់ខ្ញុំទេ” ។
ក្រុម AS Roma មាន ១៥ ពិន្ទុបន្ទាប់ពីការប្រកួត ៨ ប្រកួតដែលឈរនៅលេខ ៤ ក្នុងតារាង Serie A ជាមួយលោក Jose Mourinho ជាអ្នកទទួលខុសត្រូវ៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព