របាយកាណ៏​ Starsport អាចបង្ហាញថា លោក Mourinho បានកំណត់គោលដៅ ខ្សែបម្រើប្រយុទ្ធ Paulo Dybala រូបនេះហើយជឿជាក់ថានិងនាំយករូបគេទៅកាន់ក្លឹប Manchester United នៅរដូវក្តៅក្រោយនេះ ។

photo of Paulo Dybala
Paulo Dybala of Juventus

កីឡាករវ័យ 24 ឆ្នាំរូបនេះបានចូលរួមជាមួយក្រុម Juventus ពី Palermo ក្នុងតម្លៃ 30 លានផោនក្នុងឆ្នាំ 2015 និងបានជួយឱ្យក្រុមយក្សអ៊ីតាលី ឈ្នះពានរង្វាន់បីក្នុងរដូវដំបូងរបស់គាត់ ។

គាត់បានជួយបំពេញនូវចន្លោះទទេដែលបានបង្កើតឡើងនៅពេលដែល Paul Pogba ចាកចេញពី Juventus ដើម្បីត្រលប់ទៅ United វិញ ដែលមានតម្លៃខ្លួន 100 លានផោនកាលពីរដូវក្តៅមុន ។

គ្រូបង្វឹករបស់ក្លឹប Man Utd កំពុងត្រៀមអនុញ្ញាតឱ្យ Mkhitaryan ចាកចេញដើម្បីទុកកន្លែងសម្រាប់ Dybala ហើយនឹងលក់គាត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ លោក Mourinho ជឿជាក់ថា Dybala នឹងក្លាយជាខ្សែប្រយុទ្ធដ៏ល្អឥតខ្ចោះសម្រាប់ក្រុមរបស់លោក ដោយសារតែល្បឿនរបស់គាត់ដ៏គួរអោយចាប់អារម្មណ៍ បច្ចេកទេសនិងការច្នៃប្រឌិតរបស់លោក ។

ប្រភពពី៖ dailystar