photo of Nathan Redmond and Guardiola
Nathan Redmond and Man City coach Guardiola

កីឡាករ Nathan Redmond បានទទូចថាលោក Pep Guardiola កំពុងតែសរសើរគាត់ជាជាងវាយប្រហារគាត់ក្រោយពីក្រុម Man City បានទទួលជ័យជម្នះលើក្រុម Southampton ។

លោក Guardiola បានធ្វើឱ្យមានការផ្ទុះកំហឹងយ៉ាងខ្លាំងចំពោះខ្សែបម្រើស្លាបក្រុម Redmond នៅពេលបញ្ចប់ការទទួលជ័យជម្នះចុងក្រោយរបស់ Man City លើក្រុម Saint នៅថ្ងៃពុធ ដែលត្រូវបានបង្ហាញដោយកាមេរ៉ា។

បុរសវ័យ 23 ឆ្នាំរូបនេះបាននិយាយថា “បាទគាត់ពិតជាងប់ងល់ និងការតឹងតែងខ្លាំងណាស់ ប៉ុន្តែគាត់គ្រាន់តែជាបែងចែងនិងផ្តល់នូវវិជ្ជមានដល់ខ្ញុំប៉ុណ្ណោះ” ។

“ខ្ញុំបានប្រាប់គាត់ថា ខ្ញុំបានធ្វើអ្វីដែលអ្នកចាត់ការរបស់ខ្ញុំបានស្នើសុំឱ្យខ្ញុំធ្វើនៅក្នុងការប្រកួតនេះ ហើយគ្មានអ្វីច្រើនជាងនេះទៀតទេ។

“មិនមានអ្វីដែលជាអវិជ្ជមាន ឬ ការវាយលុកត្រូវបាននិយាយចំពោះខ្ញុំពី Pep នោះទេ ហើយនោះជាអ្វីដែលធ្វើឱ្យគាត់ក្លាយជាអ្នកគ្រប់គ្រងដ៏ល្អបំផុតមួយនៅក្នុងកីឡាបាល់ទាត់ពិភពលោក” ។

ប្រភពពី៖ foxsportsasia