photo of Jose Mourinho
Mourinho couldn’t believe Chelsea sold Nemanja Matic

លោក Jose Mourinho អ្នកចាត់ការទូទៅនៃក្រុម Manchester United បានសារភាពថាគាត់មានការភ្ញាក់ផ្អើលនៅពេលដែលអតីតខ្សែបម្រើរបស់ក្លឹប Chelsea គឺ Nemanja Matic ត្រូវបានភ្នាក់ងាររបស់គាត់ផ្ដល់សិទ្ធអោយកីឡាកររូបនេះ។

Matic បានចាកចេញពីក្រុមការពារតំណែងជើងឯក Premier League និងបានចុះហត្ថលេខាជាមួយ Man United នៅចុងខែកក្កដា, ដែលនាំឱ្យមានការរិះគន់យ៉ាងខ្លាំងក្នុងគោលនយោបាយផ្លាស់ប្តូររបស់ Chelsea ។

លោក Mourinho មានសេចក្តីរីករាយយ៉ាងខ្លាំងក្នុងការទទួលបានឱកាសដ៏ធំធេងបែបនេះហើយមិនស្ទាក់ស្ទើរក្នុងការជួបជុំជាមួយកីឡាករអន្តរជាតិ ស៊ែប៊ី រូបនេះដែលបានលេងក្រោមការដឹកនាំរបស់គាត់អំឡុងពេលគាត់នៅ Stamford Bridge ។

ខ្ញុំមានការភ្ញាក់ផ្អើលណាស់ប៉ុន្តែគាត់គឺជាភ្នាក់ងារដែលខ្ញុំស្គាល់ច្បាស់ហើយជាធម្មតាគាត់មានទិសដៅនិងគោលដៅគាត់មិនខ្ជះខ្ជាយពេលវេលាទេគាត់មិនព្យាយាមធ្វើឱ្យមនុស្សចាប់អារម្មណ៍នឹងកីឡាកររបស់គាត់ទេ ព្រោះដើម្បីធ្វើឱ្យស្ថានភាពរបស់ពួកគេប្រសើរឡើងនៅក្នុងក្លឹបរបស់ពួកគេ។

ជាធម្មតាគាត់មានភាពស្មោះត្រង់យ៉ាងខ្លាំងដូច្នេះនៅពេលគាត់ប្រាប់ខ្ញុំថា អ្នកអាចមានគាត់ ប្រសិនបើអ្នកចង់បាន។ពិតណាស់ខ្ញុំពិតជាចង់បានគាត់។

Photo of Nemanja Matic
Nemanja Matic of Man United

ប្រភពពី៖ foxsports asia