photo of Ole Gunnar Solskjaer
អ្នកចាត់ការ Manchester United លោក Ole Gunnar Solskjaer

លោក Ole Gunnar Solskjaer ​បាន​អះអាង​ថា​អាជ្ញាកណ្ដាល​កាត់​សេចក្ដី​យប់មិញ Paul Tierney ​មាន​កំហុស​ច្រើន​ដែល​ធ្វើ​ឱ្យ​ក្រុម​បិសាច​ក្រហម​បាត់​បង់​៣​ពិន្ទុ​ក្នុង​សប្ដាហ៍​ទី ៣​នេះ ។

ក្រុម Man Utd ​លេង​នៅ​ដី​ខ្លួន​ឯង​យប់មិញ ​បាន​ព្យាយាម​វាយ​សម្រុក​ច្រើន​ដែរ​លើ​ក្រុម​ភ្ញៀវ Crystal Palace ​ប៉ុន្តែ​ជា​ចុង​ក្រោយ​នៅ​តែ​មិន​អាច​ធ្វើ​បាន​សម្រេច​គ្រាប់​បាល់​ដដែល។ ផ្ទុយ​ទៅ​វិញ​ត្រូវ​ក្រុម Crystal ​នាំ​មុខ ​និង​យក​ឈ្នះ​២-១ ថែម​ទៀត។ ក្នុង​ការ​ប្រកួត​នោះ​ដែរ ​ក្រុម​បិសាច​ក្រហម​បាន​បាល់​ប៉េណាល់ទី​១​គ្រាប់​ដែរ ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច​ដោយ Rashford ។

លោក Ole ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​បាន​និយាយ​ថា​៖ “ខ្ញុំ​គិត​ថា​នេះ​មិន​មែន​ជា​ការ​ដឹក​នាំ​ប្រកួត​ល្អ​របស់​អាជ្ញាកណ្ដាល​ទេ។ ខ្ញុំ​ភ្ញាក់ផ្អើល​ដែល VAR ​មិន​អាច​ផ្លាស់ប្ដូរ​ចិត្ត​គាត់​បាន។ ​បាល់ Martial ​វា​ច្បាស់​ណាស់​ថា​ជា​បាល់​ប៉េណាល់ទី។ គាត់​មិន​ដួល​ឡើយ ប្រសិន​បើ​មិន​មាន​ទម្ងន់​១០០​គីឡូ​លើ​ស្មា​គាត់”៕