photo of Oriol Mohedano
លោក Oriol Mohedano គ្រូបង្គោលក្លិបអង្គរថៃហ្គឺរ

លោក Oriol Mohedano គ្រូបង្គោលក្លិបអង្គរថៃហ្គឺរ អះអាងថា លោករំពឹង៥០ភាគរយថា កូនក្រុមខ្លួនអាចធ្វើបានល្អក្នុងជំនួបភ្នំពេញក្រោន ក្របខណ្ឌ Metfone Cambodian League សប្ដាហ៍ទី១១ នៅថ្ងៃសៅរ៍ ទី២៣ មិថុនា នាកីឡដ្ឋានសៀមរាប។

គ្រូបង្វឹកជនជាតិអេស្ប៉ាញថ្លែងថា ជំនួបនេះនឹងមិនងាយស្រួលឡើយសម្រាប់ក្រុមទាំងពីរ ដោយសារភាគីទាំងសងខាងសម្បូរយុវជនដូចៗគ្នា ហើយនឹងកាន់តែតឹងតែងក្រោមក្រសែភ្នែកអ្នកគាំទ្រយ៉ាងច្រើន។

អតីតគ្រូបង្គោលភ្នំពេញក្រោន លម្អិតបែបនេះ ៖ “ក្រោនជាក្រុមសម្បូរដោយយុវជន ហើយពួកគេតែងតែផ្ដល់ឱកាសដល់ក្មេងតាំងពីពេលខ្ញុំនៅដឹកនាំទីនោះមួយរយៈពេលខ្លី។ យុវជនទាំងនោះនៅតែមានឱកាសចូលលេងមកដល់ឥឡូវ ដូច្នេះវានឹងក្លាយជាការប្រកួតប្រជែងដ៏ល្អមួយសម្រាប់យើងដូចអ្វីដែលយើងកំពុងតែធ្វើដែរ។ អ៊ីចឹងដូចដែលយើងសម្បូរកីឡាករក្មេងៗដែរនោះ ខ្ញុំសង្ឃឹម៥០ភាគរយក្នុងការប្រកួតនេះ ព្រោះវាមិនងាយស្រួលឡើយសម្រាប់យើង”។

photo of ក្លិបអង្គរថៃហ្គឺរ
ក្លិបអង្គរថៃហ្គឺរ
គួរដឹងដែរថា លោក Oriol Mohedano ធ្លាប់ដឹកនាំភ្នំពេញក្រោនបណ្ដោះអាសន្ននៅដើមរដូវកាល២០១៦ ហើយបានចូលមករួមរស់ជាមួយអង្គរថៃហ្គឺរ នៅចុងខែមេសា ឆ្នាំ២០១៧។ 
ភ្នំពេញក្រោន បច្ចុប្បន្នស្ថិតនៅលេខ៣ មាន៧ មាន១៥ពិន្ទុ ពីលើអង្គរថៃហ្គឺរ ដែលឈរនៅលេខ៨ ចំនួន៤ពិន្ទុ៕
ក្លិបអង្គរថៃហ្គឺរ
ក្លិបអង្គរថៃហ្គឺរ
អត្ថបទ៖ CNCC