photo of James J. Pallotta
James J. Pallotta ប្រធាបក្លឹប Roma

ប្រធានក្លឹប Roma លោក James Pallotta ជឿជាក់ថា ក្រុមរបស់គាត់នឹងអាចផ្តួល Barcelona អោយធ្លាក់ចេញក្របខ័ណ្ឌ  Champions League បាន ដោយអះអាងថាក្លឹបនៅអ៊ីតាលីមួយនេះ មិនភ័យខ្លាចក្រុមមកពីអេស្ប៉ាញនោះឡើយ។

ពិតណាស់ក្រុម​ Roma ត្រូវបានគេចាប់ឆ្នោតឲ្យប៉ះជាមួយ Barcelona ក្នុងពានរង្វាន់ Champion League វគ្គ 8ក្រុមចុងក្រោយ។ ក្រោយពីបានផ្ដួលក្រុមខ្លាំងនៅអ៊ុយក្រែន Shakhtar Donetsk នៅទឹកដីរបស់ខ្លួន ខណៈដែលក្លឹបយក្សអេស្ប៉ាញ Barcelona បានផ្ដួល Chelsea ក្នុងលទ្ធផល 4-1 សរុបទាំអពីរជើង ។

ប្រធាបក្លឹ Roma បាននិយាយថា៖ «ខ្ញុំគិតថា វាជាលទ្ធផលចាប់ឆ្នោតដ៏ល្អ។ កីឡាកររបស់ Roma មិនមានសមត្ថភាពចាញ់កីឡាកររបស់ Barcelona ឡើយ។ វាជារឿងដ៏ពិបាក ប៉ុន្តែក្នុងបេះដូងខ្ញុំគិតថា យើងអាចធ្វើវាបាន» ៕

ប្រភពពី៖ goal