លោក Paul Merson ហាក់មានការព្រួយបារម្ភចំពោះបញ្ហារបស់ក្រុម Chelsea ដែលកំពុងកើតមាន, ក្នុងនោះលោកបានឱ្យដំបូន្មានថា លុះត្រាតែនៅទីផ្សារដោះដូរកីឡាករខែមករានេះ ពួកគេយកបាន Ruben Neves របស់ Wolves និង James Ward-Prowse របស់ Southampton នោះទើបវិបត្តិទាំងមូលអាចដោះស្រាយបាន។

James Ward-Prowse និង Ruben Neves
James Ward-Prowse និង Ruben Neves

ជាការពិតណាស់ បច្ចុប្បន្នក្រុមរបស់លោក Thomas Tuchel កំពុងជួបប្រទះនូវវិបត្តិកីឡាករ បន្ទាប់ពីខ្សែបម្រើឆ្នើម N’Golo Kante និង Mateo Kovacic មានបញ្ហារបួសខណៈ Ruben Loftus-Cheek និង Jorginho ដែលជាអ្នកជំនួសតួនាទីនេះ ក៏នៅធ្វើមិនទាន់បានល្អដែរ ហើយការប្រកួតទល់នឹង Wolves នៅថ្ងៃ អាទិត្យនេះ ពួកគេស្រាប់តែមិនអាចចូលរួមប្រកួតបានថែមទៀត។

ទាក់ទងនឹងរឿងខាងលើ អតីតជម្រើសជាតិ អង់គ្លេស លោក Merson បានមានប្រសាសន៍ប្រាប់កាសែត Sky Sports យ៉ាងដូច្នេះ៖ “ខ្ញុំគិតថា Chelsea កំពុងត្រូវការ Neves។

Neves ជាកីឡាករម្នាក់ដែលអាចបោះបាល់ចល័តជុំវិញទីលានបាន។ Kovacic គាត់ជាកីឡាករម្នាក់ដែលមានលក្ខណៈដូច Jorginho ដែរ ប៉ុន្តែគាត់អាចធ្វើចលនាជាមួយបាល់បានត្រឹមចម្ងាយ ៥ ឬ ១០ យ៉ាតប៉ុណ្ណោះ។

ចំណែក Kante គាត់អាចរត់ចល័តជុំវិញទីលាន។ ប៉ុន្តែឥឡូវគ្មាននរណាម្នាក់ដែលអាចធ្វើចលនាដូចគាត់បានទេ។ អ្នកដឹងទេ, កីឡាករដូចជា Ward-Prowse ឬ Neves ពួកគេអាចធ្វើបាន”៕