លោក Paul Scholes និយាយថា Fernandes គឺជាបញ្ហាសំខាន់ដែលនាំឱ្យទម្រង់ធ្វើមិនបានល្អ
អតីតវីរបុរសរបស់ Manchester United លោក Paul Scholes បានបង្ហាញការយល់ឃើញផ្ទាល់ខ្លួនជុំវិញការប្រកួតរបស់ ក្រុមបិសាចក្រហមកាលពីយប់មិញ ហើយលោកជឿជាក់ថាតារាឆ្នើម Bruno Fernandes គឺជាបញ្ហាសំខាន់ដែលនាំឱ្យទម្រង់លេងរបស់លោក Ralf Rangnick ធ្វើមិនបានល្អ។

ជាការពិតណាស់ សម្រាប់ការប្រកួតក្របខណ្ឌ Premier League សប្តាហ៍ទី ២៥ កាលពីយប់មិញ Man UTD បានទទួលលទ្ធផលស្មើគ្នា ១ ទល់នឹង ១ ជាមួយ Southampton ក្នុងនោះ Sancho ជាអ្នករកគ្រាប់បាល់បើកឆាកនៅនាទីទី ២១ ចំណែក Che Adams ជាអ្នករកគ្រាប់បាល់តាមស្មើនៅនាទីទី ៤៨។
ក្រោយបញ្ចប់ការប្រកួតលោក Scholes បានថ្លែងប្រាប់កាសែត BT Sport យ៉ាងដូច្នេះថា៖ “គាត់ (Rangnick) ព្យាយាមចាប់ផ្តើមលេងជាមួយទម្រង់ ៤-៣-៣ ដោយដាក់ Scott McTominay និង Fernandes ចំណែក Paul Pogba ដាក់ឱ្យនៅតំបន់រៀងខ្ពស់បន្តិច។
ក្រោយមកគាត់បានទាញ Pogba ទម្លាក់មកវិញ និងរុញ Fernandes ឱ្យឡើងទៅលើវិញ ខ្ញុំគិតថា Fernandes មានបញ្ហាបន្តិចបន្តួចនៅត្រង់ចំណុចនេះ”៕