លោក Pep Guardiola បាននិយាយថា ក្រុម Liverpool ជាគូប្រជែងដ៏ពិបាកទប់ទល់បំផុតក្នុងនាមលោកជាគ្រូបង្វឹករបស់ Manchester City ។

Pep Guardiola
Pep Guardiola

ជាការពិតណាស់ ក្នុងរយៈពេល៦រដូវកាលចុងក្រោយនេះ Manchester City និង Liverpool ជាក្រុមដ៏ខ្លាំងទាំងពីរនៅ Premier League ដែលបន្តប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ។កាលពីរដូវកាលមុន Man City ជាក្រុមលើកពាន PL ក៏ពិតមែនតែក្រុមនេះឈ្នះពិន្ទុ Liverpool ជាក្រុមលេខ២តែ១ពិន្ទុប៉ុណ្ណោះ។

ការប្រកួតរវាង Liverpool និង Man City ក៏ជាការប្រកួតមួយដែលអ្នកគាំទ្របាល់ទាត់ចាំតាមដានផងដែរ។

ដោយឡែក លោក Pep Guardiola បានថ្លែងថា៖ “ពួកយើងអាចមានលទ្ធភាពបង្កើតការប្រកួតប្រជែងនេះ គឺកាលពីរដូវកាលមុនពួកគេគឺជាគូប្រកួតប្រជែងដ៏ធំបំផុតរបស់ពួកយើងគឺ Liverpool នេះហើយ។ វាពិតជាកិត្តិយសដ៏ធំមួយ។ កាលពីមុនវាមិនបានកើតឡើងរហូតដល់ ហ្ស៊ីក Mansour ចូលមកកាន់កាប់ក្រុមនេះនិងអភិវឌ្ឍដើម្បីផ្ដល់បរិស្ថានមួយដ៏ល្អ សម្រាប់ការប្រកួតប្រជែងនៅការប្រកួតលំដាប់កំពូលមួយនៅអង់គ្លេស”៕