អ្នកចាត់ការទូទៅក្រុម Manchester City លោក Pep Guardiola ថា មានតែ Liverpool ទេ ដែលអាចបំបាក់ក្រុមលោកបាន​ រដូវកាលនេះ។

Pep Guardiola
Pep Guardiola

ជាការពិតណាស់ Man City បច្ចុប្បន្ននេះ កំពុងឈរលើកំពូលតារាង Premier League លើស​ Liverpool ឈរលេខ២ ចំនួន ៦ពិន្ទុ។

លើសពីនេះផងដែរ Man City បានរក្សាកំណត់ត្រាមិនទាន់ចាញ់ ១ប្រកួតសោះ នៅ PL ចាប់តាំងពីខែ តុលា ឆ្នាំ ២០២១ មកម្ល៉េះ ដូច្នេះហើយ ទើបលោកព្រួយខ្លាយ ក្រុមរបស់លោក Klopp អាចជាក្រុមដំបូងដែលអាចបំបែកកំណត់ត្រានេះបាន។

លោក Pep បាននិយាយថា៖ “​​​Liverpool នៅក្រោមយើងតែ ៦ពិន្ទុទេ។ ពួកគេជា សត្រូវដ៏ធំបំផុតសម្រាប់ ពួកយើងរដូវកាលនេះ ពួកគេប្រៀបដូចជាកំពុងតាម ផ្តន្ទាទោសយើង ខ្លាំងណាស់ យើងមិនអាចគេចផុតពីពួកគេទេ។ ពួកគេជាក្រុមមួយដ៏ល្អខ្លាំងណាស់ នៅអឺរ៉ុប”៕