អ្នកចាត់ការទូទៅក្រុមមេឃខៀវ Manchester City លោក Pep Guardiola បានលើកសរសើរថា ខ្សែបម្រើ Bernardo Silva ជាកីឡាករដែលល្អឥតខ្ចោះ បន្ទាប់ពីរូបគេ រកបាន២គ្រាប់ ក្នុងជ័យជម្នះយកឈ្នះ ក្រុម Sporting Lisbon ៥ ទល់នឹង ០ នៅព្រឹត្តិការណ៍ Champions League កាលពីយប់មិញ។
Pep Guardiola
Pep Guardiola
តាមរយៈលទ្ធផលជ័យជម្នះ ដ៏ធំធេងខាងលើ បានធ្វើឲ្យ Man City មានសង្ឃឹមកាន់តែខ្ពស់ ក្នុងការកក់កៅអីឡើងទៅវគ្គ ៨ក្រុមពានរង្វាន់ Champions League ។ជាការពិតណាស់ ៥គ្រាប់របស់​Man City រកបានដោយ Silva ២គ្រាប់ នៅនាទីទី ១៧ និង ៤៤ ខណៈ៣គ្រាប់ទៀត ធ្វើបានតាមរយៈ កីឡាករ Riyad Mahrez នៅនាទីទី៧ Foden នាទីទី៣២ និង Raheem Sterling នៅនាទីទី ៥៨។
ក្រោយបញ្ចប់ការប្រកួត លោក Pep​ បានបង្ហាញពីចំណាប់អារម្មណ៍របស់លោក យ៉ាងដូច្នេះថា៖ “ខ្ញុំតែងតែប្រាប់គាត់ថា “អ្នក (Silva) គឺជាអ្នកលេងដ៏ល្អឥតខ្ចោះ” ពេលនៅជាមួយបាល់ គឺគាត់កាន់តែមិនធម្មតាទៅទៀត។
ខ្ញុំតែងតែប្រាប់ឲ្យគាត់ទៅ ដើម្បីឈ្នះ ព្រោះគាត់មានសមត្ថភាព ក្នុងកាធ្វើវា។ គាត់មានបច្ចេកទេស គ្រាប់យ៉ាង”៕