លោក Pep Guardiola ​ចង់​បាន​កីឡាករ​ថ្មី​ចំនួន​៣​នាក់​ទៀត ​សម្រាប់​ពង្រឹង​ក្រុម​ឡើង​វិញ ​បើ​មិន​ដូច្នេះ​ទេ​លោក​អាច​នឹង​ចាកចេញ​ពី​ក្រុម Manchester City ​ហើយ​។Man City ​នៅ​ឆ្ងាយ​ពី​ក្រុម​កំពូល​តារាង Liverpool ​ណាស់​នា​រដូវ​កាល​នេះ ​ត្បិត​អី​ពួកគេ​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក​ក៏​ដោយ។ ​

photo of Pep Guardiola
អ្នកចាត់ការ Manchester City លោក Pep Guardiola

កត្តា​លេង​មិន​សូវ​បាន​ល្អ​នេះ​ហើយ ​ទើប​ធ្វើ​ឱ្យ​លោក Pep ​ហាក់​ដូចជា​អន់​ចិត្ត​នឹង​ខ្លួន ​ហើយ​ក៏​ត្រៀម​នឹង​ស្នើ​ថ្នាក់​ដឹក​នាំ​ក្រុម​ដើម្បី​ទិញ​កីឡាករ​ចំណូល​ថ្មី​មក​ពង្រឹង​ក្រុម​ឡើង​វិញ​ទៀត​ផង​ដែរ។ លោក ​ធ្លាប់​បញ្ជាក់​ថា​ប្រសិន​បើ​លោក​ដឹក​នាំ​ក្រុម​មិន​បាន​ល្អ​ទេ ​នោះ​លោក​នឹង​ចាកចេញ​ពី​តំណែង​ដោយ​ខ្លួន​ឯង​តែ​ម្ដង។

photo of Pep Guardiola
លោក Pep Guardiola

ស្រប​ពេល​ដៃ​ស្ដាំ Arteta ​បាន​ចាកចេញ​ពី​លោក Pep ​ទៅ​ដឹក​នាំ​ក្រុម Arsenal ​ទៀត ​វា​កាន់​តែ​ដាក់​បន្ទុក​លើ​អ្នក​ចាត់ការ​ខាង​លើ​ដើម្បី​មក​អ្នក​ជំនួស។ ​Pep ​ធ្លាប់​បញ្ជាក់​ថា Arteta ​ជា​ចំណែក​មួយ​ដ៏​ធំ ដែល​បាន​ធ្វើ​ឱ្យ​ក្រុម Man City ​ក្លាយ​ជា​ជើង​ឯក​ក្នុង​លីគ​កំពូល​អង់គ្លេស។ ដូច្នេះ ប្រសិន​បើ​មិន​អាច​រក​អ្នក​ជំនួស​តំណែង​ជំនួយ​ការ​នេះ​បាន​ត្រឹមត្រូវ​ទេ ​នោះ​ក្រុម​នឹង​ជួប​បញ្ហា​មិន​ខាន៕

photo of Mikel Arteta
លោក Mikel Arteta ទៅ​ដឹក​នាំ​ក្រុម Arsenal