Photo of Pep Guardiola
Pep Guardiola manager of Manchester City

អ្នកចាត់ការទូទៅ Manchester City លោក Pep Guardiola ជឿជាក់ថា Manchester City នឹងចាញ់ការប្រកួតក្នុងក្របខណ្ឌ Premier League ដោយលោកបានបន្ថែមថា Manchester នឹងមិនមានលទ្ធភាពអាចបំបែកកំណត់ត្រាមិនដែលចាញ់សោះដូច Arsenal ឡើយ។

នៅក្នុងក្របខណ្ឌ Premier League គិតត្រឹមសប្តាហ៍ទី ១០ គឺ Man City នៅមិនទាន់ស្គាល់ភាពបរាជ័យនៅឡើយទេ ដោយឈរនៅក្នុងចំណាត់ថ្នាក់លេខ១ ដាច់ក្រុមលេខពីរ Manchester United ចំនួន ៥ពិន្ទុ។

លោក Pep Guardiola បាននិយាយថា កំណត់ត្រាដែលលោក Arsene Wenger ធ្វើបាន គឺជាកម្មសិទ្ធិរបស់គាត់។ ពួកយើងនឹងមិនបំបែកកំណត់ត្រានេះឡើយ។ គាត់មិនចាំបាច់ព្រួយបារម្មណ៍ទេ។