photo of John Stones
ខ្សែ​ការពារ​ John Stones

អ្នក​ចាត់​ការ Manchester City លោក Pep Guardiola ​​ត្រៀម​រួច​រាល់​ដើម្បី​ប្រើ​ប្រាស់ John Stones ក្នុង​ជម្រើស​ដំបូង ​នៅ​ថ្ងៃ​​សៅរ៍​ស្អែក​នេះ ​ពេល​ធ្វើ​ដំណើរ​ទៅ ​ទឹក​ដី Norwich City ស្រប​ពេល​ដែល Aymeric Laporte របួស​ជង្គង់​កាល​​ជួប Brighton។

photo of Pep Guardiola ​​
អ្នក​ចាត់​ការ Manchester City លោក Pep Guardiola ​​

ខ្សែ​ការពារ​ជម្រើសជាតិ​បារាំង​រូប​នេះ​ត្រូវ​អវត្តមាន​រហូត​ដល់​ឆ្នាំ​ថ្មី ​ហើយ​ Stones ​​ត្រូវ​ចាប់​ដៃ​គូ​ជា​មួយ Nicolas Otamendi នៅ​តំបន់​កណ្ដាល។​  Stones ខក​ខាន​បង្ហាញ​ខ្លួន​នា​ខែ​មុន​ដោយ​សារ​តែ​របួស​ភ្លៅ ​ហើយ​រូប​គេ​មិន​គេ​មិន​បាន​បង្ហាញ​ខ្លួន​ពេល​ប៉ះ Tottenham , Brighton និង Bournemouth។Fernandinho ​ត្រូវ​បាន​​​អ្នក​ចាត់​​ការ​ខាង​លើ​​ប្រើ​ជំនួស Laporte នៅ​តំបន់​ការពារ​កណ្ដាល។

photo of Manchester City
​ជម្រើស​ដំបូង Manchester City

លោក Guardiola ​នៅ​តែ​សរសើរ​ដល់ Stones​ ទោះ​​ជា​មាន​របួស​ខ្លះ​​នា​រដូវ​កាល​មុន។ ​ខ្សែ​ការពារ​រូប​នេះ​នៅ​សល់​កិច្ច​សន្យា​ដល់​ឆ្នាំ ២០២២។ ​​ហើយ  City ​​គ្រោ​ង​ជជែក​ជា​មួយ Stones អំពី​ការ​ពន្យា​កិច្ច​សន្យា​​ផង​ដែរ។ Stones ទទួល​បាន​ ១២ ម៉ឺនផោន​ក្នុង​ ១ សប្ដាហ៍៕