លោក Pep Guardiola គ្រូបង្វឹករបស់ក្រុម Manchester City បាននិយាយបន្ទាប់ពីបានយកឈ្នះ Paris Saint Germain នៅជើងទីពីរក្នុងលិទ្ធផល ២ ទល់នឹង ០ (សរុបទាំង ២ ជើង ៤ ទល់នឹង ១) និងឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ក្លិប ។

Pep Guardiola
Pep Guardiola

លោក Pep Guardiola និយាយថា៖ វាពិតជាចម្លែកណាស់ក្នុងការលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅក្នុងពហុកីឡដ្ឋានដោយគ្មានអ្នកគាំទ្រយើងគួរតែអបអរសមិទ្ធផលនេះជាមួយអ្នកគាំទ្ររបស់យើងប៉ុន្តែជាអកុសលអ្នកដឹងថាវាមានអ្វីកើតឡើង” ។ ក្លិបនេះជាកម្មសិទ្ធិរបស់អ្នកគាំទ្រ ។ វាប្រាកដណាស់ ។ 

Pep Guardiola
Pep Guardiola

ដោយសារតែរយៈពេលដែលពិភពលោកកំពុងឆ្លងកាត់នឹងជម្ងឺរាតត្បាតទើបក្រុមរបស់យើងលេងដោយគ្មានអ្នកគាំទ្រមានវត្តមាននៅទីនេះ ប៉ុន្តែយើងធ្វើបានល្អណាស់ក្នុងថ្ងៃនេះ ។ ខ្ញុំប្រាកដថាអ្នកគាំទ្រមានមោទនភាពចំពោះយើង។ “

Pep Guardiola
Pep Guardiola

រដូវកាលបន្ទាប់នៅពេលដែលក្រុមអ្នកគាំទ្រត្រូវបានអនុញ្ញាតឱ្យចូលទស្សនាពួកគេនឹងត្រូវមកគាំទ្រពួកយើងទាំងអស់គ្នា ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ពិតជាអស្ចារ្យណាស់ប៉ុន្តែវាមានអារម្មណ៍ខុសគ្នាបន្តិចបន្តួចដោយគ្មានអ្នកគាំទ្រ ។ យើងពិតជានឹកពួកគេ ។