photo of Pep Guardiola
លោក Pep Guardiola គ្រូបង្វឹក Manchester City

លោក Pep Guardiola បានសរសើរ Tottenham ថាជាក្រុមលំដាប់លេខ២ល្អបំផុតនៅលើលោក មុនការប្រកួតយប់នេះនៅទឹកដី Etihad។

ក្រុម Manchester City ធ្វើជាម្ចាស់ផ្ទះដើម្បីស្វាគមន៍ក្រុមមាន់ខ្នាយមាស វេលាម៉ោង ១១៖៣០នាទី នារាត្រីនេះ ដោយគ្រូបង្វឹកក្រុមមេឃខៀវ បានកោតសរសើរក្រុមដែលដឹកនាំដោយលោក Mauricio Pochettino បន្ទាប់ពីអាចឈានដល់វគ្គផ្ដាច់ព្រ័ត្រ Champions League។

Mauricio Pochettino
លោក Mauricio Pochettino គ្រូបង្វឹក Tottenham

នៅពេលចោលសួរពាក់ព័ន្ធនឹងសមត្ថភាពរបស់ Spurs ដែលបានទំលាក់ Man City ចេញពីវគ្គ៨ក្រុមចុងក្រោយ Champions League លោក Guardiola បាននិយាយថា៖ “តើពួកគេល្អយ៉ាងណា? ពាក្យរបស់ខ្ញុំ និង ការយល់ឃើញរបស់ខ្ញុំ គឺថាពួកគេជាក្រុមកំពូលទី២នៅអឺរ៉ុប។ សំរាប់ខ្ញុំ ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ”

manchester city vs tottenham hotspur
manchester city vs tottenham hotspur

“ចាប់តាំងពីខ្ញុំមកដឹកនាំនៅអង់គ្លេស គ្រប់រដូវកាលពួកគេគឺជាបេក្ខភាពប្រជែងពាន។ នៅរដូវកាលដំបូងខ្ញុំមកទីនេះពួកគេឈរនៅលេខ២។ ពីររដូវកាលចុងក្រោយ ពួកគេមិនទាន់ឈ្នះពានទេ ប៉ុន្ដែពួកគេពិតជាពិបាកយកឈ្នះសំរាប់ការប្រកួត”