ដោយ​យោង​តាម​សម្ដី​របស់​លោក​ Pep Guardiola អ្នកចាត់ការ​ក្លឹប Manchester City ការ​ឈានទៅ​ក្លាយ​ជា​ម្ចាស់ជើង​ឯក​លីគ​កំពូល​អង់គ្លេស មិនអាស្រ័យ​តែ​លើ​ជ័យ​ជម្នះ​លើ​ក្លឹប​ Liverpool នៅ​ចុង​សប្ដាហ៍​ក្រោយ​នេះ​នោះទេ។

photo of Pep Guardiola
លោក​ Pep Guardiola

ក្លឹប​ Manchester City នឹ​ងធ្វើដំណើរទៅ​ប្រកួត​នៅទឹកដី Anfield ដោយ​កំពុង​តាមពីក្រោយ Liverpool ៦ពិន្ទុ។

ក្លឹប Manchester City បានប្រកួត​ឈ្នះ​ក្លឹប Southampton ក្នុងលទ្ធផល ២ទល់នឹង​១ នៅទឹកដីខ្លួន​ឯង​ ត្រូវ​អរគុណ​ដល់​គ្រាប់​បាល់​ជិត​ចប់ម៉ោង​របស់​កីឡាករ Kyle Walker ខណៈ​ដែល​ Liverpool ទទួល​បាន​លទ្ធផល​ដូចគ្នា​ពេល​ប្រកួត​ជាមួយ​ក្លឹប Aston Villa។

យ៉ាងណាមិញ លោក Guardiola មិន​ព្រួយ​បារម្ភ​នោះទេ ប្រើសិន​បើ​ក្នុង​ការ​ប្រកួត​នៅ​ថ្ងៃអាទិត្យ​ ក្រុម​របស់​លោក​មិនអាច​តាមទាន់​ពិន្ទុក្រុម​ហង្ស​ក្រហម​។

នៅពេលគេសួរថា​តើ​ក្រុម​របស់លោក​ត្រូវ​បញ្ចប់រយៈ​ពេល​រង់ចាំ ១៥ឆ្នាំ​ដើម្បីទទួលបានជ័យជម្នះ​លីគ​កំពូលអង់គ្លេស​ក្នុងទឹកដី Anfield លោក Guardiola បាននិយាយថា៖ “ពួកយើង​នឹង​ព្យាយាម ប៉ុន្តែ​ខ្ញុំ​គិត​ថា​មិនអាច​ទៅរួចទេ។ តើ​ពួក​យើង​បានឆ្លងកាត់​ប៉ុន្មានសតវត្សរ៍​ហើយ​ដែល​យើង​តែង​តែបរាជ័យ​នៅ Anfield?”

photo of manchester city
manchester city

“យើង​ដឹង​ថា​អ្វី​បានកើតឡើង​កាលពីថ្ងៃសៅរ៍​ ពួកគេ​បានយកឈ្នះ Aston Villa នៅ​នាទីចុងក្រោយ”

ក្លឹប Manchester City ត្រូវ​ធ្វើដំណើរ​ទៅ​អ៊ីតាលី​ដើម្បី​​ប្រកួតវគ្គ​សន្សំពិន្ទុ​​ឆេម​ពានស៍​លីគ​ជាមួយ​ក្លឹប Atalanta នៅ​ថ្ងៃពុធ​ គឺ​ ២៤ម៉ោង​ក្រោយ​ពេល​ដែល​ក្លឹប Liverpool បើកទ្វារទទួល​ក្លឹប​ Genk ក្នុ​ងប្រភេទ​ការ​ប្រកួត​ដូចគ្នា៕