អតីតវីរបុរសរបស់ក្រុម Juventus និង ជម្រើសជាតិអ៊ីតាលីលោក Andrea Pirlo បានសារភាពត្រង់ៗថា ក្នុងចំណោមការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលលោកធ្លាប់លេងកន្លងមក មានតែការប្រកួតដែលលោកលេងឱ្យ Juventus ទល់នឹង Barcelona វគ្គផ្តាច់ព្រ័ត្រពាន Champions League ឆ្នាំ ២០១៥ ទេ ដែលធ្វើឱ្យលោកពិបាកបំផុតនៅក្នុងអាជីពរបស់លោក។
Andrea Pirlo
Andrea Pirlo
ជាការពិតណាស់ លោក Pirlo គឺជាជើងចាស់ម្នាក់ដែលមានប្រវត្តិជោគជ័យមែនទែនជាមួយបាល់ទាត់ទ្វីប អឺរ៉ុប ទាំងនៅក្លិប និងជម្រើសជាតិ តួយ៉ាងលោកធ្លាប់ឈ្នះពាន Champions League ២ សម័យ និង Serie A ចំនួន ២ សម័យជាមួយ AC Milan ហើយលោកធ្លាប់ឈ្នះពាន Serie A ដូចគ្នាចំនួន ៤ សម័យជាមួយ Juventus ចំណែកឆ្នាំ ២០០៦ លោកបានឈ្នះជើងឯក World Cup ជាមួយ អ៊ីតាលី ទៀតផង។
ក្រោយមានគេសួរនាំ ថាតើនៅក្នុងបទពិសោធន៍លេងវគ្គផ្តាច់ព្រ័ត្រកន្លងមក ក្រុមណាដែលធ្វើឱ្យលោក Pirlo មានការពិបាកបំផុត? លោក Pirlo បានឆ្លើយទៅវិញយ៉ាងដូច្នេះថា៖ “គ្រាលំបាកបំផុតនៅក្នុងអាជីពរបស់ខ្ញុំ? ខ្ញុំធ្លាប់រត់រាប់ពាន់គីឡូម៉ែត្រ ហើយឆ្លងកាត់ការប្រកួតវគ្គផ្តាច់ព្រ័ត្ររាប់មិនអស់ ប៉ុន្តែខ្ញុំមិនដែលជួបការប្រកួតណាពិបាកជាងការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន UCL ទល់នឹង Barcelona នៅឆ្នាំ ២០១៥ ឡើយ។
នៅក្នុងនាទីទី ៩០ Barcelona បាននាំមុខពួកយើង ២ ទល់នឹង ០ ខ្ញុំបានសម្លឹងមើលនៅជុំវិញខ្លួន ហើយក៏បានឃើញកីឡាកររបស់ Barca ឈរនៅក្បែរខ្ញុំ ខ្ញុំពិតជាអរគុណមែនទែនទៅកាន់ Xavi និង Iniesta ដែលបំពេញបំណងសម្រាប់អាជីពជាកីឡាកររយៈពេល ២០ ឆ្នាំកន្លងមកនេះ នៅចុងបញ្ចប់ ខ្ញុំក៏បានយំ ដោយសារខ្ញុំចង់និយាយនិយាយពាក្យលាចំពោះវិស័យកីឡាបាល់ទាត់ ជាមួយការប្រកួតចុងក្រោយនៃពានរង្វាន់ Champions League”៕