លោក Mauricio Pochettino ដែលជាគ្រូបង្វឹករបស់ក្លិប Real Madrid បានកោតសរសើរខ្សែប្រយុទ្ធ Karim Benzema និងបាននិយាយទៀតថា បើសិន Benzema ត្រូវអវត្តមានក្នុងការប្រកួត UCL វគ្គ១៦ក្រុមទល់នឹងក្រុមលោកមែន គឺមានន័យថា លទ្ធផលការប្រកួតអាចនឹងផ្លាស់ប្ដូរ គឺ ក្រុមលោកអាចនឹងមានប្រៀបជាង។

Mauricio Pochettino
Mauricio Pochettino

PSG ត្រូវជួបប្រកួតជាមួយ Real Madrid នៅថ្ងៃទី១៦ខែកុម្ភៈនេះហើយ ខណៈដែល Benzema នៅមិនទាន់ដឹងថាបានចូលឬយ៉ាងណាឡើយបន្ទាប់ពីបានរងរបួសក្នុងការប្រកួតជាមួយ Elche កាលពីថ្ងៃទី២៣ខែមករាកន្លងទៅ។

លោក Pochettino បានសម្ដែងចំណាប់អារម្មណ៍នៅសន្និសីទមុនការប្រកួតថា៖ “គេជាកីឡាករល្អមួយរូប ជាខ្សែប្រយុទ្ធល្អមួយរូបក្នុងលោក។ គេបានលេងបាល់នៅកម្រិតខ្ពស់នៅប៉ុន្មានឆ្នាំមកនេះ។ គេជាកីឡាករសំខាន់សម្រាប់ក្រុមគេហើយបើសិនជាគេអវត្តមាន វានឹងក្លាយជាការបាត់បង់មួយរបស់ Real Madrid។ ខ្ញុំមិនបាននិយាយថាវានឹងចំណេញដល់ PSG ទេ ព្រោះគូប្រកួតយើងមានកីឡាករល្អៗតែវាអាចនឹងមានការផ្លាស់ប្ដូរក្នុងការប្រកួត”៕