photo of pochettino
mauricio pochettino manager of Tottenham

អ្នកចាត់ការក្រុម Tottenham លោក Mauricio Pochettino មានមោទនភាពណាស់ ដែលបានយកឈ្នះ Real Madrid ប៉ុន្តែ លោកថា បើឈ្នះក្រុមខ្លាំង តែមិនបានឈ្នះពានរង្វាន់អ្វី គឺ មានន័យថា យើងមិនទទួលជោគជ័យអ្វីទាល់តែសោះ។

Real Madrid បានបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្រោមថ្វីជើង Spurs ក្នុងលទ្ធផល ៣ទល់នឹង១ ដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង។

លោក Pochettino បាននិយាយថា “គ្រប់គ្នាបានឃើញហើយថា Spurs គឺ ជាក្រុមដ៏ធំមួយ។ ពួកយើងលេងនៅ Wembley Stadium ទល់មុខនឹងអ្នកគាំទ្រ ៨ម៉ឺននាក់។ ពួកយើងគឺជាក្រុមដ៏ខ្លាំងមួយនៅអឺរ៉ុប។

យើងត្រូវយល់ថាយើងស្ថិតក្នុងកម្រិតមួយដែលយើងកំពុងលេងដ៏អស្ចារ្យប្រឆាំងនឹងក្រុមល្អបំផុតហើយដើម្បីឈានទៅវគ្គបន្តយើងត្រូវឈ្នះ»។យើងមានមោទនភាពណាស់ ប៉ុន្តែប្រសិនបើចប់រដូវកាល យើងមិនទទួលបានពាន មានន័យថា យើងមិនទាន់ជោគជ័យទេ”៕