អ្នកដឹកនាំក្រុម Paris Saint Germain លោក Mauricio Pochettino បានបដិសេធសំណើរបស់ក្លិប Manchester United ហើយចង់ទៅដឹកនាំនៅ Real Madrid វិញ។

Mauricio Pochettino
Mauricio Pochettino

ជាការពិតណាស់ លោក Pochettino ត្រូវបានគេសន្និដ្ឋានថា អាចនឹងចាកចេញពី PSG នៅពេលចប់រដូវកាលនេះហើយ លើសពីនេះផងដែរ មានរបាយការណ៍ជាច្រើន បានចុះផ្សាយថា Man Utd កំពុងតាមបញ្ចុះបញ្ចូលលោក Pochettino ខ្លាំង ដើម្បីឲ្យលោកមកជំនួស លោក Rangnick។

បើយោងទៅតាមសារកាសែត Sport បានចុះផ្សាយថា លោក Pochettino បានបដិសេធសំណើរបស់ Man Utd ហើយ ព្រោះលោកមានបំណងចង់ទៅដឹកនាំ Real Madrid ជាង។

ស្របពេលដែលលោក Florentino Perez កំពុងគិតគូរចង់បណ្តេញលោក Carlo Ancelotti ចេញ បន្ទាប់ពីចាញ់ PSG នៅ UCL កាលពីថ្មីៗនេះ៕