photo oh Mauricio Pochettino
លោក Mauricio Pochettino ប្តេជ្ញាថានឹងនាំក្រុម Spurs ​ឈ្នះ​ពាន​រង្វាន់​ឱ្យ​បាន​

លោក​ Mauricio Pochettino ​អ្នក​ចាត់ការ​ក្រុម Spurs ​បាន​បញ្ជាក់​ថា​លោក​ត្រូវ​តែ​ឈ្នះ​ពាន​រង្វាន់​ជាមួយ​ក្រុម​នេះ​ឱ្យ​ទាន់​តែ​បាន ព្រោះ​ចូល Top4 ​មិន​មែន​ជា​គោលដៅ​ទៀត​ទេ។

អ្នកចាត់ការទូទៅលោក Mauricio Pochettino ទទួលបានការកោតសរសើរយ៉ាងខ្លាំងជាមួយនឹងការងាររបស់គាត់ដែលបានធ្វើជាមួយ Spurs ចាប់តាំងពីបានចូលកាន់កាប់ក្នុងឆ្នាំ ២០១៤ ដោយបានប្រែក្លាយពីក្លឹបមធ្យមនៅអង់គ្លេសទៅជាក្រុមដ៏ខ្លាំងមួយនៅក្នុងតំបន់អឺរ៉ុបនាពេលបច្ចុប្បន្ន ។

Mauricio Pochettino
Mauricio Pochettino

ក្រុម Spurs ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ធ្វើ​បាន​ល្អ​មែនទែន ដោយ​តែងតែ​ជាប់​ឈ្មោះ​ក្នុង​តំបន់ Top4 ​បាន​លេង​ពាន​រង្វាន់ UEFA Champions League ​រហូត។ កត្តា​ធ្វើ​បាន​ល្អ​ជាប់​ៗ​គ្នា​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​លោក Pochettino ​បាន​បញ្ជាក់​ប្រាប់​អ្នក​គាំទ្រ​ថា​ដល់​ពេល​ត្រូវ​ក្រុម​ផ្ដោត​លើ​ការ​ឈ្នះ​ពាន​ហើយ។ Spurs ​ជា​ក្រុម​ដែល​ទើប​ចំណាយ​ប្រាក់​ជាង​១​ពាន់​លាន​ដុល្លារ​សាងសង់​កីឡដ្ឋាន​ថ្មី​របស់​គេ​ឡើង ដូច្នេះ​ពួកគេ​ក៏​ត្រូវ​មាន​អ្វី​មក​លើក​ក្នុង​កីឡដ្ឋាន​ដ៏​ប្រណិត​នេះ​ដែរ។

photo of Mauricio Pochettino
Mauricio Pochettino

លោក Pochettino ដែលជាគ្រូបង្វឹក Spurs បាននិយាយថា៖ ” រដូវកាលល្អសម្រាប់យើង? អារម្មណ៍ផ្ទាល់ខ្លួនរបស់ខ្ញុំ គឺថាចាប់ផ្តើមរដូវកាលទី ៦ របស់ខ្ញុំ ខ្ញុំត្រូវការលើកពានដូចជា Carabao Cup, FA Cup, Premier League ឬ Champions League ជាដើម ។ វាដូចជាឆ្កែរបស់ខ្ញុំអញ្ចឹង ។ គាត់ធំឡើង ហើយគាត់មិនទាន់ពេញវ័យគ្រប់គ្រាន់ទេ ។ ខ្ញុំមិនចង់ដាក់សម្ពាធលើក្រុម ឬ ក្លឹបនោះទេ ” ។

គ្រូបង្វឹកវ័យ ៤៦ ឆ្នាំរូបនេះក៏បានបន្តទៀតថា៖ ” ប៉ុន្តែប្រសិនបើអ្នកសួរខ្ញុំដោយផ្ទាល់ រដូវកាលនេះមិនមែននិយាយពីការបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំងបួនដើម្បីទទួលបានជោគជ័យនោះទេ ទោះបីជាវាជាបញ្ហាសំខាន់សម្រាប់ក្លិបក៏ដោយ ។ ប៉ុន្តែសម្រាប់ខ្ញុំ វាគឺអំពីការឈ្នះពានរង្វាន់អ្វីមួយ ” ៕

Mauricio Pochettino
Mauricio Pochettino