photo of Mario Balotelli
Mario Balotelli​ of Nice

ខ្សែប្រយុទ្ធ Mario Balotelli នឹងក្លាយជាកីឡាករដ៏ល្អសម្រាប់ក្លឹប Napoli ខណៈដែរភ្នាក់ងាររបស់គាត់លោក Mino Raiola កំពុងជំរុញឱ្យមេដឹកនាំក្របខ័ណ្ឌ Serie A ចុះហត្ថលេខាលើកីឡាកររបស់គាត់ Mario Balotelli ។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ីតាលី​ស៊ុត​បាន​ 21​គ្រាប់​ហើយ​ឲ្យ​ក្រុម​ Nice រដូវ​កាល​នេះ​ តែ​អាច​ចាកចេញ​ពី​ក្របខ័ណ្ឌ​ French Ligue 1 ទៅ​ Premier League ឬ​ Serie A វិញ​ដោយ​គ្មាន​តម្លៃ​ខ្លួន​នៅ​រដូវ​កាល​ក្រោយ​ព្រោះ​ផុត​​កុងត្រា។

ភ្នាក់ងាររបស់ Balotelli បាននិយាយថា៖ «ប្រសិនបើ Napoli ជាខ្ញុំ  ខ្ញុំនឹងយក Balotelli ហើយគាត់គឺជាខ្សែប្រយុទ្ធដ៏ល្អបំផុតនៅជុំវិញពិភពលោក ។ Balotelli គឺជាខ្សែប្រយុទ្ធដ៏ខ្លាំងខ្លានៅលើទីលាន ហើយគាត់មានកាច្នៃប្រឌិត ជាមួយនឹងអាកប្បកិរិយារបស់គាត់ ។ Napoli នឹងក្លាយជាក្រុមខ្លាំងមួយ ដោយសារតែទេពកោសល្យគាត់» ៕

ប្រភពពី៖ goal