អ្នកចាត់ការទូទៅក្លិប Manchester United លោក Ralf Rangnick បានសារភាពថា ក្រុមបិសាចក្រហមពិតជាពិបាកក្នុងការទិញយកកីឡាករណាស់ប្រសិនបើមានការប្រជែងពីសំណាក់ក្លិបចំនួនបី Manchester City, Liverpool និង Chelsea។

Ralf Rangnick
Ralf Rangnick

ជាការពិតណាស់ លោក Rangnick បានលើកឡើងបែបនេះ គឺ វាទាក់ទងទៅនឹងភាពខ្លាំងរបស់ក្រុមនីមួយៗនៅពេលបច្ចុប្បន្ន ដោយយើងក្រឡេកទៅមើល Man City, Liverpool និង Chelsea គឺ ជាក្រុមដ៏ខ្លាំង ខណៈ Man Utd វិញ ពិតជាធ្លាក់ទម្រង់លេងខ្លាំងមែនទែននៅក្នុងរដូវកាលនេះ។

លោក Rangnick បាននិយាយថា៖ “ដរាបណាក្លិបផ្សេងទៀតដូចជា Chelsea, Liverpool, Manchester City ចូលរួមប្រជែង អ្នកត្រូវការហេតុផលល្អខ្លះ និង ត្រូវការនរណាម្នាក់ដើម្បីពន្យល់ដល់កីឡាករ ហើយនេះហើយជាមូលហេតុដែលវាជារឿងសំខាន់ដែល Erik ten Hag ត្រូវគិត”៕