លោក Rangnick បានបញ្ជាក់ថា Cavani និង Scott នឹងអវត្តមានក្នុងការប្រកួតរាត្រីនេះ
27 Feb 2022 - 03:31:12 SHARE
អ្នកចាត់ការទូទៅក្លិប Manchester United លោក Ralf Rangnick បានបញ្ជាក់ថា កីឡាករ Edinson Cavani និង Scott McTominay នឹងអវត្តមានជួយក្រុមក្នុងការប្រកួតរាត្រីនេះ។

ជាការពិតណាស់ នៅរាត្រីនេះ Man Utd នឹងត្រូវបើកទ្វារកីឡដ្ឋាន Old Trafford របស់ខ្លួនស្វាគមន៍ក្លិប Watford ក្នុងការប្រកួតក្របខណ្ឌ Premier League សប្តាហ៍ទី២៧ ខណៈ កាលពីជើងទី១ក្រុមបិសាចក្រហមបានទទួលរងបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផល៤ទល់នឹង១។
លោក Rangnick បាននិយាយថា៖ “ស្ថានភាពគឺដូចគ្នាបេះបិទ។ Cavani មិនបានហ្វឹកហាត់ជាមួយយើងទេ ដូច្នេះគាត់នឹងមិនមានវត្តមានសម្រាប់ការប្រកួតរាត្រីនេះទេ ហើយដូចគ្នាទៅនឹង McTominay ផងដែរ។
គាត់នៅតែឈឺ និង មិនបានហ្វឹកហាត់ជាមួយយើងទេ ដូច្នេះសង្ឃឹមថា គាត់នឹងចាប់ផ្ដើមហ្វឹកហាត់ជាមួយយើងជាថ្មីនៅសប្ដាហ៍ក្រោយ ប៉ុន្តែសម្រាប់ការប្រកួតរាត្រីនេះ ពួកគេទាំំងពីរនឹងអវត្តមាន”៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព