លោក Rangnick ប្រាប់ពីហេតុផលដែល Ronaldo អវត្តមានយប់មិញ
04 Apr 2022 - 04:36:33 SHARE
លោក Ralf Rangnick បានធ្វើបទសម្ភាសន៍ និង បានបង្ហើបប្រាប់ពីហេតុផល ដែលកីឡាករឆ្នើម Cristiano Ronaldo ត្រូវបានអវត្តមានកាលពីយប់មិញ។

ជាការពិតណាស់ កាលពីម្សិលមិញនេះ ក្លិប Manchester United បានបើកកីឡដ្ឋានរបស់ខ្លួន Old Trafford ស្វាគមន៍ ក្រុម Leicester City ក្នុងជំនួបនៃក្របខណ្ឌ Premier League ហើយបានបញ្ចប់ដោយលទ្ធផល ១-១ ប៉ុណ្ណោះ រកគ្រាប់បាល់បានដោយ Fred របស់ Man Utd និង Iheanacho របស់ Leicester។
យ៉ាងណាមិញ គេឃើញថា Man Utd បានអវត្តមានកីឡាករឆ្នើមរបស់ខ្លួន ដូច្នេះហើយទើបលោក Rangnick លើកឡើងប្រាប់។
លោក Rangnick បាននិយាយថា៖ “ជាអកុសល ព្រោះ Ronaldo ថ្ងៃនេះគេមានអាការៈ ដូចជំងឺផ្តាសាយ។ តាមពិតទៅ គេអាចចូលលេងថ្ងៃនេះបាន ក៏ប៉ុន្តែគេនៅតែមានអារម្មណ៍មិនស្រួលខ្លួន ហើយមកហ្វឹកហាត់មិនកើត ទើបខាងក្រុមគ្រូពេទ្យចុះទៅពិនិត្យឲ្យគេសម្រាកព្យាបាល ទើបគេមិនបានបង្ហាញខ្លួនថ្ងៃនេះ”៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព