លោក Ralf Rangnick បាន​ប្រាប់​កីឡាករ​របស់​លោក​ទាំង​អស់​ថា ​ការ​រត់​ដាក់​សម្ពាធ​ក្នុង​ការ​​ប្រកួត​គឺ​ជា​វិធី​តែ​មួយ​គត់​ដើម្បី​ជំរុញ​ក្រុម Manchester United ​ដើរ​ទៅ​មុខ។
Ralf Rangnick
Ralf Rangnick
​អ្នក​ចាត់​ការ​វ័យ​៦៣​ឆ្នាំ​​កំពុង​រៀបចំ​​សម្រាប់​ការ​ដឹក​នាំ​ប្រកួត​ទី​៧​របស់​ខ្លួន ទល់​នឹង​ក្រុម Aston Villa នៅ​រាត្រី​នេះ​ពានរង្វាន់ FA Cup។ Rangnick ​ក៏​បាន​និយាយ​​​ពី​ចំណុច​សំខាន់​​​នៃ​ការ​​ទាមទារ​របស់​លោក​ចំពោះ​កីឡាករ United ទាំង​អស់​ផង​ដែរ។
បុរស​ដែល​គេ​ឲ្យ​រហស្សនាម​ថា “បិតា​គ្រូ” បាន​ផ្ដល់​យុទ្ធសាស្ត្រ​ដល់​កីឡាករ​​បិសាច​ក្រហម​ទាំង​អស់​គ្នា​ថា គួរ​តែ​លេង​​ប្រើ​ថាមពល រាងកាយ​និង​រត់​ដេញ​តាម​បាល់។ នេះ​ជា​អ្វី​ដែល Man Utd គួរ​ធ្វើ ហើយ​ត្រូវ​វិវឌ្ឍន៍​ដើម្បី​ឲ្យ​ក្លាយ​ជា​ក្រុម​ប្រភេទ​នេះ។ លោក​ចង់​អភិវឌ្ឍន៍​កីឡាករ​ទាំង​អស់​ និង​កំណត់​​ឲ្យ​ច្បាស់​គ្រប់​ការ​ប្រកួត​លើ​កីឡាករ​ណា ដែល​អាច​ធ្វើ​​ដូច​អ្វី​ដែល​បាន​និយាយ​គ្នា។
ក្រោយ​ចូល​ដឹក​នាំ​បាន​៦ប្រកួត​​គិត​គ្រប់​កម្មវិធី​ជំនួស​កន្លែង​លោក Ole Gunnar Solskjaer ក្នុង​នាម​ជា​គ្រូ​បណ្ដោះ​អាសន្ន​លោក Rangnick បាន​ជួយ​ក្រុម​​ឈ្នះ​២​ ចាញ់​២​និង​ស្មើ​២​ប្រកួត៕