លោក Roman Abramovic ម្ចាស់ក្លឹប Chelsea កោតសរសើរ Christian Pulisic

ក្លឹប Chelsea ចុះកិច្ចព្រមព្រៀងផ្ទេរកីឡាករ Christian Pulisic ដោយមានការយល់ព្រមពីម្ចាស់ក្លឹប Roman Abramovich ។ កីឡាករអន្តរជាតិអាមេរិកវ័យ២០ឆ្នាំរូបនេះ បានបង្ហាញសមត្ថភាពនៅចំពោះមុខមហាសេដ្ឋីរុស្ស៊ីរូបនេះ ដោយរកបាន២គ្រាប់និងជួយបង្កើតឱកាស១លើកជួយឲ្យក្រុមឆេលស៊ីឈ្នះក្រុម Salzburge ៥-៣ កាលពីយប់ថ្ងៃពុធ។

លោក Abramovic ដែលអង្គុយមើលពីចម្ងាយបានចូលទៅបន្ទប់រៀបចំខ្លួនរបស់ក្រុមឆេលស៊ី ដើម្បីអបអរចំពោះ Pulisic បន្ទាប់ពីចប់ការប្រកួត។ កីឡាករដែលមានតម្លៃខ្លួន៥០លានផោនរូបនេះបាននិយាយថា “វាពិតជាអស្ចារ្យណាស់ ដែលលោក Abramovic បាននិយាយសួរស្តីទៅកាន់ពួកយើង បន្ទាប់ពីការប្រកួត។ វាគឺជារាត្រីដ៏អស្ចារ្យ”។
អំឡុងពេលប្រកួត កីឡាករ Ross Barkley និង Pulisic ហាក់ដូចជាលេងស៊ីសង្វាក់គ្នាខ្លាំងនៅលើទីលានប្រកួត ហើយសង្ឃឹមថា នឹងធ្វើបានល្អនៅរដូវកាលបន្ទាប់នេះ។

Pulisic បាននិយាយថា “ Ross Barkley គឺជាកីឡាករដែលងាយស្រួលលេងជាមួយ។ ខ្ញុំមិនប្រាកដថា គាត់នឹងបានឃើញការបញ្ចូនបាល់នោះទេសម្រាប់គ្រាប់បាល់នេះ ប៉ុន្តែគាត់ពិតជាធ្វើបាន ហើយខ្ញុំមិនដឹងថា វានៅឆ្ងាយប៉ុណ្ណាទេ”។
Pulisic បន្តថា “នោះគឺជាអ្វីដែលខ្ញុំត្រូវធ្វើ។ ខ្ញុំស្ថិតក្នុងជំហរប្រយុទ្ធ។ ខ្ញុំចង់រកគ្រាប់បាល់។ ខ្ញុំចង់ជួយពួកគេ និងធ្វើឲ្យបានល្អ ៕