photo of Sam Allardyce
Sam Allardyce គ្រូបង្វឹករបស់ក្លឹប Everton

អនាគតអ្នកចាត់ការ Everton លោក Sam Allardyce មិនសូវសប្បាយចិត្តសោះក្នុងនាមជា អ្នកចាត់ការទូទៅរបស់ក្លឹប អាចនឹងត្រូវដើរចេញពីក្លឹបនេះនៅសប្តាហ៍នេះទៀតផង បន្ទាប់ពីគាត់មានការពិភាក្សាផ្ទាល់ជាមួយនឹងលោក Farhad Moshiri ដែលជាប្រធានក្លឹប Monaco ។

គ្រូបង្វឹកវ័យ 63ឆ្នាំរូបនេះនៅសល់កុងត្រារយៈពេល 12ខែជាមួយនឹង Everton តាំងលោកពីជំនួសតំណែងរបស់ Ronald Koeman កាលខែវិច្ឆិកា ឆ្នាំ2017 មកម្លេះ។

យ៉ាងណាក៏ដោយ លោកមិនសូវមានប្រជាប្រិយភាពក្នុងកែវភ្នែកអ្នកគាំទ្រឡើយ តាំងពីខែមីនា មក។ ហើយអតីតគ្រូបង្គោល Watford លោក Marco Silva ទំនងជាបេក្ខជនថ្មីចូលកាន់ការងារនៅ Goodison Park ៕

ប្រភពពី៖ dailymail