លោក Maurizio Sarri ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្រុម Lazio ដោយបានចូលជំនួសលោក Simone Inzaghi ដែលបានចាកចេញ។

Maurizio Sarri
Maurizio Sarri

បន្ទាប់ពីការចាកចេញរបស់លោក Simone Inzaghi ក្លឹប Lazio បានជ្រើសរើសលោក Maurizio Sarri ជាគ្រូបង្វឹកថ្មីរបស់ពួកគេហើយក្លឹបបានផ្ដល់កិច្ចសន្យារយៈពេល ២ ឆ្នាំ។

Inzaghi ដែលជាអតីតកីឡាករជម្រើសជាតិអ៊ីតាលីបានចាកចេញពី Lazio នៅចុងខែឧសភាបន្ទាប់ពីការកាន់កាប់រយៈពេល ៥ ឆ្នាំដ៏ជោគជ័យនៅទឹកដី Stadio Olimpico ដើម្បីទៅដឹកនាំនៅក្លឹប Inter Milan ។

Lazio បានបញ្ចប់ចំណាត់ថ្នាក់ទី ៦ ក្នុងឆ្នាំ ២០២០-២១ ប៉ុន្តែលោក Sarri សង្ឃឹមថានឹងទទួលបានចំណាត់ថ្នាក់លេខ ៤ របស់ពួកគេម្តងទៀតដូចកាលពីឆ្នាំ ២០១៩-២០ នៅពេលពួកគេមានសិទ្ធិចូលរួមប្រកួតក្នុងក្របខ័ណ្ឌ Champions League ។

គាត់ប្រាកដជាចង់អោយ Ciro Immobile, Joaquin Correa, Luis Alberto, និង Sergej Milinkovic-Savic ស្នាក់នៅដើម្បីជួយអោយក្តីសង្ឃឹមរបស់ក្លឹបក្នុងការវិលត្រឡប់មកកាន់តារាងកំពូលរបស់អឺរ៉ុបវិញ។