លោក Sarri ហាក់ដូចជានឿយចិត្តជាមួយកីឡាករ Aaron Ramsey ព្រោះតែបញ្ហាកាយសម្បទា
គ្រូបង្វឹករបស់ក្លិបសេះបង្កង់ Maurizio Sarri មានការខ្វល់ខ្វាយចិត្តជាខ្លាំងជាមួយនឹងប្រព័ន្ធជួរមុខ បើទោះបីជាមានពិន្ទុស្មើរធៀបទៅនឹង Inter ក៏ដោយ ព្រោះអីថា គ្រាប់បាល់ចំណេញរបស់ខ្លួនតិចជាង Inter ៧ គ្រាប់ ពោលគឺ Inter មានគ្រាប់បាល់ចំណេញ ២៨ គ្រាប់ ចំណែកឯ Juventus មានតែ ២១គ្រាប់ប៉ុណ្ណោះ គិតត្រឹមជុំទី ២៣។

ចាប់តាំងពីឈានជើងចូលមកកាន់ទឺកដីអ៊ីតាលីមក ខ្សែបម្រើវ័យ ២៩ ឆ្នាំ Aaron Ramsey តែងតែមានរបួសរាំរ៉ៃ និងជាប់នៅជម្រើសដំបូងបានត្រឹមតែ ៧៧៧ នាទី ទន្ទឹមនឹងនោះរូបលោកទើបតែរកបានគ្រាប់បាល់តែ ២ គ្រាប់តែប៉ុណ្ណោះ។

ក្លិបសេះបង្កង់ហាក់បីដូចជាអស់ភាពអត់ធ្មត់ជាមួយនឹងខ្សែបម្រើប្រយុទ្ធរូបនេះជុំវិញបញ្ហាកាយសម្បទា ហើយកំពុងតែសម្លឹងរកការលក់គាត់ចេញនៅរដូវក្ដៅ ២០២០ នេះ។ រឿងដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ កីឡាករសញ្ជាតិវែលរូបនេះជាប់កុងត្រាជាមួយនឹងក្លិប Juventus រហូតដល់រដូវក្ដៅ ២០២៣ ឯណោះ។
គួររំលឹកផងដែរថា ខ្សែបម្រើ Aaron Ramsey បានចំណាយពេលអស់ ១១ រដូវកាលជាមួយនឹងក្លិបកាំភ្លើងធំ Arsenal បន្ទាប់ពីចេញពី Cardiff នារដូវក្ដៅ កាលពីឆ្នាំ ២០០៨ ក្នុងតម្លៃខ្លួន ៦.៤លានអ៊ឺរ៉ូ ហើយក្នុងអំឡូងពេលនោះរូបលោករកបានគ្រាប់បាល់ ៦៥ គ្រាប់ ក្មុងចំណោមការបង្ហាញខ្លួន ៣៧១ ប្រកួត៕