លោក Sean Dyche ត្រូវបានក្លិប Burnley បណ្តេញចេញពីតំណែងហើយបន្ទាប់ពីលោកដឹកនាំក្រុមមិនទទួលបានលទ្ធផលល្អទាល់តែសោះនៅក្នុងរដូវកាលនេះ។

លោក Sean Dyche
លោក Sean Dyche

ជាការពិតណាស់ លោក Dyche ត្រូវបានក្លិបចាត់ទុកជាវីរបុរសហើយ បន្ទាប់ពីលោកបានចូលមកកាន់តំណែងជាអ្នកចាត់ការក្រុមរហូតដល់ទៅ១០ឆ្នាំ ពោលពីចន្លោះឆ្នាំ ២០១២-២០២២ ហើយ សមិទ្ធផលធំបំផុតដែលគ្រប់គ្នាមិនអាចបំភ្លេចបាន គឺ ការជួយ Burnley ឈ្នះពានរង្វាន់ Championship នៅក្នុងរដូវកាល ២០១៥-២០១៦ ដើម្បីឡើងមកកាន់ក្របខណ្ឌ Premier League វិញ។

យ៉ាងណាក៏ដោយ នៅក្នុងរដូវកាលនេះ ដោយសារតែការដឹកនាំរបស់លោកពិតជាធ្លាក់ចុះខ្លាំងពេក ពោលក្លិបកំពុងធ្លាក់ទៅឈរនៅក្នុងចំណាត់ថ្នាក់លេខ១៨ ដែលជាតំបន់គេត្រូវកាត់ចោល ធ្វើឲ្យក្លិបបានធ្វើការសម្រេចចិត្តដ៏លំបាកបំផុតក្នុងការបណ្តេញលោកចេញពីតំណែងជាអ្នកចាត់ការក្រុមតែម្តង៕