អ្នកចាត់ការ Atletico Madrid លោក Diego Simeone បានរងបម្រាម 4ប្រកួតពី UEFA និង ត្រូវអវត្តមានលើគំនូសគ្រូ​បង្វឹកសម្រាប់វគ្គផ្ដាច់ព្រ័ត្រ UEFA Europa League ប៉ះ Marseille នៅថ្ងៃទី16 ឧសភានេះ។

photo of Diego Simeone
លោក Diego Simeone គ្រូបង្វឹករបស់ក្រុម Atlético Madrid

ការពិន័យគ្រូបង្វឹករូបនេះ ធើ្វឡើងក្រោយពីរូបលោក ធើ្វការប្រកែកតវ៉ាជាមួយមន្រ្ដីអាជ្ញាកណ្ដាលអំឡុងការប្រកួតជើងទី1 ទល់នឹងក្រុមកាំភ្លើងធំ Arsenal កាលពីខែមុន។ ការប្រកែកតឹងសរសៃករនេះ កើតឡើងដោយសារអាជ្ញាកណ្ដាលសម្រេចផ្ដល់កាតក្រហមបណ្ដេញកីឡាករ Sime Vrsaljko។

ពិតណាស់ នេះមិនមែនជាលើកទី1 ទេដែលបុរសជនជាតិអាហ្សង់ទីនរងបម្រាមបែបនេះ។ កាល2014 លោកត្រូវសហព័ន្ធបាល់ទាត់អេស្ប៉ាញពិន័យ 8ប្រកួតចំពោះការបង្ហាញអាកប្បកិរិយាមិនសមរម្យអំឡុងជំនួបជើងទី2 Spanish Super Cup៕

ប្រភពពី៖ Sky Sport