លោក Sir Alex Ferguson បានត្រឹមអង្គុយមើល Manchester United លេងទាំងទឹកមុខមិនសប្បាយចិត្តនៅពេលចាញ់ Liverpool ដោយលទ្ធផល 3-1 កាល​ពី​យប់​មិញ។

លោក Sir Alex បានត្រឹមគ្រវី​ក្បាល​ពេល​ឃើញ Man Utd ​ចាញ់ Liverpool យប់មិញ
លោក Sir Alex បានត្រឹមគ្រវី​ក្បាល​ពេល​ឃើញ Man Utd ​ចាញ់ Liverpool យប់មិញ

Sadio Mane ជា​អ្នក​រក​គ្រាប់​ដំបូង​ឱ្យ Liverpool មុន​ពេល Jesse Lingard តាម​ស្មើ​ឲ្យ​ Man Utd វិញ។ យ៉ាងណា​នៅ​ចុង​ម៉ោង​កីឡាករ​បម្រុង Xherdan Shaqiri រក​បាន ​2​គ្រាប់​បន្ថែម គ្រប់គ្រាន់​ឱ្យ​ក្រុម​ហង្សក្រហម​យក​ឈ្នះ​បិសាច​ក្រហម។

ជាក់​ស្ដែង អំឡុង​ពេល​ប្រកួត​នោះ ​លោក Sir Alex ​អតីត​អ្នក​ចាត់ការ​ក្រុម​បិសាច​ក្រហម ​ដែល​ជា​អ្នក​កសាង​ក្លឹប​នេះ​ឱ្យ​ខ្លាំង​និង​ល្បី​ជាង​គេ​នៅ​លើ​លោក ​ក៏​បាន​ទៅ​ទស្សនា​ផ្ទាល់​ផង​ដែរ។

ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ ​ក្រុម Man Utd ​លេង​មិន​បាន​ល្អ ​ហើយ​ត្រូវ​រង​បរាជ័យ​ទៀត ​ទើប​ធ្វើ​ឱ្យ​អ្នក​ចាត់ការ​ល្បី​ឈ្មោះ​ខាង​លើ​មិន​សប្បាយ​ចិត្ត ​និង​គ្រវី​ក្បាល​អស់​សង្ឃឹម​ចំពោះ​ក្រុម​ទាំង​មូល​តែ​ម្ដង។ មិន​ត្រឹម​តែអតីត​អ្នក​ចាត់ការ​បិសាច​ក្រហម​ខាង​លើ​ទេ សូម្បី​តែ​អ្នក​គាំទ្រ​ជា​ច្រើន​ក៏​បាន​រិះគន់​ចំពោះ​ទម្រង់​លេង​របស់​ក្រុម​នា​ពេល​បច្ចុប្បន្ន​ដែរ៕

ប្រភព៖ The Sun