អតីតគ្រូបង្វឹកដែលជោគជ័យច្រើនជាងគេលើលោក Sir Alex Ferguson ពេលនេះត្រូវបានថ្នាក់ដឹកនាំរបស់ក្រុមបិសាចក្រហម Manchester United សម្រេចឱ្យលោកត្រលប់មកជួយក្លឹបវិញហើយគឺធ្វើជាអ្នកពិគ្រោះយោបល់។

លោក Sir Alex Ferguson ត្រលប់មកជួយ Man Utd វិញហើយ
លោក Sir Alex Ferguson ត្រលប់មកជួយ Man Utd វិញហើយ

គួរតែដឹងហើយអតីតអ្នកចាត់ការរូបនេះ គឺជាអ្នកបញ្ចុះបញ្ចូលប្រធានក្លឹបឱ្យលោក Ole Gunnar Solskjaer មកធ្វើជាអ្នកចាត់ការទូទៅរបស់ក្លឹបយក្សអង់គ្លេសមួយនេះ ក្រោយពីក្លឹបបានបណ្ដេញលោក Jose Mourinho បានមួយថ្ងៃ។

ទន្ទឹមនឹងនេះ អតីតអ្នកចាំទី Peter Schmeichel ដែលជួយឱ្យក្លឹបឈ្នះ Champions League កាលពីឆ្នាំ1999 ក៏បានក្លឹបតែងតាំងឱ្យធើ្វជានាយកបាល់ទាត់របស់ក្លឹបផងដែរ៕

ប្រភព៖ Fox Sport