អ្នកចាត់ការក្រុមបិសាចក្រហម Manchester United លោក ​Ole Gunnar Solsjaer  បានបង្ហាញការគាំទ្រដល់កីឡាករចំណូលថ្មី Jadon Sancho បើទោះបីខ្សែប្រយុទ្ធរូបនេះ មិនទាន់បង្ហាញទម្រង់លេងល្អនៅក្របខណ្ឌ Premier League ក៏ដោយ។

Ole Gunnar Solsjaer  នឹង Jadon Sancho
Ole Gunnar Solsjaer  នឹង Jadon Sancho

លោក Solskjaer សរសើរទម្រង់លេងរបស់ Sancho ក្នុងការប្រកួត Champions League ទល់ក្រុម ​Villarreal កន្លងទៅ ទោះបីគេមិនបានលេងពេញ៩០នាទីក្ដី។

លោកបានបង្ហាញថាទាំងក្រុម Man United និងជម្រើសជាតិអង់គ្លេស សុទ្ធតែជឿជាក់លើគុណភាពរបស់ Sancho។

គ្រូបង្វឹករូបនេះបាននិយាយថា៖ គេនឹងក្លាយជាកីឡាករកំពូលម្នាក់។ ទម្រង់លេងពិតប្រាកដរបស់គេនឹងមកដល់ឆាប់ៗ។ យើងមានកីឡាករល្អៗ ដែលគេអាចរៀនសូត្រ និងសម្របខ្លួនតាម ដូចជា Cristiano Ronaldo និង Edinson Cavani  ហើយមានមិត្ដរួមជាតិផ្សេងទៀតដូចជា Marcus Rashford និង Jesse Lingard ជាដើម។

ដូច្នេះគេនឹងល្អ យើងមានមិនការព្រួយបារម្ភអ្វីឡើយ។ ប្រសិនបើគេនៅទីនេះ ខ្ញុំប្រាកដណាស់ គេនឹងលេងបានល្អ ៕