អ្នកចាត់ការទូទៅក្លិប Manchester United លោក Ole Gunnar Solskjaer គិតថា Cristiano Ronaldo និង Edinson Cavani នឹងក្លាយទៅជាដៃគូក្នុងតំបន់ប្រយុទ្ធដ៏មុតស្រួចរបស់ក្រុមនៅក្នុងពេលខាងមុខនេះ។

Ole Gunnar Solskjaer
Ole Gunnar Solskjaer

ជាការពិតណាស់ ចាប់តាំងលីគកំពូលអង់គ្លេស Premier League ចាប់ផ្តើមការប្រកួតជាថ្មីនៅក្នុងរដូវកាលនេះ គឺ Cavani មិនទាន់បង្ហាញខ្លួនបានមួយប្រកួតនៅឡើយទេដោយសារបញ្ហារបួស ប៉ុន្តែ រូបគេទំនងជាមានវត្តមាននៅកៅអីបម្រុងក្នុងការប្រកួតរាត្រីនេះទល់នឹងក្លិប Aston Villa។

លោក Solskjaer បាននិយាយថា៖ ខ្ញុំពិតជារំភើបណាស់ដែលឃើញពួកគេទាំងពីរលេងជាមួយគ្នា ហើយ ខ្ញុំជឿជាក់ថា ពួកគេនឹងក្លាយទៅជាដៃគូប្រយុទ្ធដ៏ល្អ។ ខ្ញុំអាចមើលឃើញថា Ronaldo និង Cavani នឹងសហការគ្នាបានល្អ៕