Ole Gunnar Solskjaer អ្នកចាត់ការ​ក្រុម​ Manchester United ​​បាន​បញ្ជាក់​ថា​ ខ្សែ​បម្រើ​ Paul Pogba ​​នឹង​ត្រូវ​អវត្តមាន​​​រយៈពេល​យូរ អាច​ដល់​ចុង​ខែ​ធ្នូរ ​​ទើប​អាច​ជា​ពី​របួស​ អាច​​ត្រឡប់​មក​លេង​ឲ្យ​ក្រុម​បិសាច​ក្រហម​វិញ។

photo of​ Paul Pogba
​ ខ្សែ​បម្រើ​ Paul Pogba

កីឡាករ​វ័យ​២៦​ឆ្នាំ​ បាន​រង​របួស​ក​ជើង​ តាំង​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា និង​ទើប​លេង​ឲ្យ​ Man Utd ​​បាន​ ៦​ប្រកួត​ប៉ុណ្ណោះ​នៅ​រដូវ​កាល​នេះ។ បច្ចុប្បន្ន​ Pogba ​​កំពុង​សម្រាក​ព្យាបាល​​​របួស​នៅ​ទីក្រុង​ Dubai។

photo of Ole Gunnar Solskjaer
Ole Gunnar Solskjaer

ក្រោយ​ឈ្នះ​ Norwich ៣-១ ​​កាល​ពី​យប់​មិញ អ្នកចាត់ការ​ Solskjaer បាន​និយាយ​​ពី​ Pogba ​​ថា៖ “ខ្ញុំ​គិត​ថា ​យើង​នឹង​មិន​ឃើញ​គាត់​មុន​ខែ​ធ្នូរ​។ គាត់​នឹង​បន្ត​អវត្តមាន​មួយ​រយៈពេល គាត់​ត្រូវ​ការ​ពេល​វេលា​ ដើម្បី​ព្យាបាល​របួស​ឲ្យ​ជា​១០០%។ ប្រហែល​ជា​អាច​ដល់​ចុង​ខែ​ធ្នូរ ​ទើប​យើង​អាច​ឃើញ​គាត់​ចូល​លេង​បាន​វិញ”៕