Ole Gunnar Solskjaer  and Paul Pogba
លោក Ole Gunnar Solskjaer និង តារា​ឆ្នើម Paul Pogba

ក្រោយ​បិទ​ការ​ប្រកួត​យក​ឈ្នះ​ទៅ​លើ Norwich City នៅ​យប់​មិញ អ្នកចាត់ការ Manchester United ​លោក Ole Gunnar Solskjaer ​បាន​បញ្ជាក់​ជុំវិញ​ស្ថានភាព​របួស​របស់​តារា​ឆ្នើម Paul Pogba សារ​ជា​ថ្មី។

photo of Ole Gunnar Solskjaer
អ្នកចាត់ការ​ Manchester United លោក Ole Gunnar Solskjaer

ខ្សែ​បម្រើ​បារាំង​ដែល​ជួប​បញ្ហា​របួស​ធ្ងន់ធ្ងរ​នៅ​ផ្នែក​ក​ជើង ត្រូវ​បាន​លោក Solskjaer បង្ហើប​ថា​អាច​នឹង​ឃើញ​វត្តមាន​របស់​គេ​សារ​ជា​ថ្មី នៅ​ក្នុង​ខែ​ធ្នូ ចុង​ឆ្នាំ ២០១៩ នេះ។ លោក Solskjaer មាន​ប្រសាសន៍​ថា៖ “ខ្ញុំ​មិន​គិត​ថា​អ្នក​អាច​ឃើញ Pogba ចូល​លេង​មុន​ខែ​ធ្នូ​នោះ​ទេ ដោយ​ពេល​ប៉ះ Sheffield United (ថ្ងៃ​ទី ២៤ ​វិច្ឆិកា) ក៏​អាច​ប្រហែល​ដែរ តែ​ភាគរយ​ច្រើន​គឺ​នៅ​ខែ​ធ្នូ”។

photo of Paul Pogba
តារា​ឆ្នើម Paul Pogba

លោក​សង្កត់​ធ្ងន់​ថា៖ “វា​របួស​នៅ​ផ្នែក​ក​ជើង តែ​ខ្ញុំ​មិនមែន​ជា​គ្រូ​ពេទ្យ​នោះ​ទេ​ដែល​អាច​ដឹង​ច្បាស់​រឿង​នេះ ​ហើយ​ជា​ធម្មតា​របួស​គឺ​ត្រូវ​ការ​ការ​ព្យាបាល​អ៊ីចឹង​ហើយ”៕