សមាគមបាល់ទាត់អង់គ្លេសទើបតែបានបញ្ជាក់ថាលោក Gareth Southgate នឹងបន្តកិច្ចសន្យាជាមួយក្រុមជម្រើសជាតិ។

Gareth Southgate
Gareth Southgate

អ្នកចាត់ការសញ្ជាតិអង់គ្លេសរូបនេះបានចុះកិច្ចសន្យាបន្តរហូតដល់ឆ្នាំ 2024 ។

កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថាប្រាក់បៀវត្សរ៍ប្រចាំឆ្នាំរបស់គាត់នឹងត្រូវកើនឡើងទ្វេដងប្រហែល 6 លានផោន ហើយប្រសិនបើគាត់នៅនឹងរហូតដល់ចប់កុងត្រានោះលោក Southgate នឹងកាន់តំណែងរបស់គាត់លើសពី 8 ឆ្នាំ។

ក្រោមការដឹកនាំរបស់អ្នកចាត់ការវ័យ 51ឆ្នាំរូបនេះ ក្រុមជម្រើសជាតិអង់គ្លេស បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ក្នុងឆ្នាំ 2018 ហើយបានបញ្ចប់ក្នុងនាមជាជើងឯករងនៅ Euro 2020 ដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូងរបស់ពួកគេនៅក្នុងការប្រកួតដ៏សំខាន់មួយនេះចាប់តាំងពីឆ្នាំ 1966 ៕