លោក Erik ten Hag ត្រូវបានរាយការណ៍ថា លោកចង់បានកីឡាករ N’Golo Kante របស់ Chelsea មកចូលរួមក្រុម Manchester United។

N'Golo Kante
N’Golo Kante

ជាការពិតណាស់ បន្ទាប់ពីត្រូវបានតែងតាំងជា អ្នកដឹកនាំក្រុមថ្មីរបស់ Man Utd លោក​ Ten Hag បានកំពុងព្យាយាមរុះរើក្រុមឡើងវិញ ដោយលោកបានដាក់គោលដៅទៅលើកីឡាករជាច្រើន មិនថាអតីតកូនក្រុមរបស់លោក ឬក៏កីឡាករលំដាប់កំពូលណាផ្សេងនោះទេ គឺលោកកំពុងតែស្វះស្វែងខ្លាំងបំផុត ដើម្បីពង្រឹងក្រុមបិសាចក្រហមបានប្រសើរដូចដើម។

បើយោងទៅតាមសារកាសែត Daily Mirror បានចុះផ្សាយថា​ លោក Ten Hag មានទំនុកចិត្តលើ គុណភាពរបស់ Kante ដោយលោកជឿថា Kante មានបទពិសោធន៍ច្រើន ហើយមានភាពស្រេកឃ្លាន ក្នុងការជួយពង្រឹងតំបន់បម្រើរបស់ក្រុម Man Utd ដូចគ្នា៕