លោក Erik Ten Hag ជាគ្រូបង្វឹកទើបតែងតាំងថ្មីថ្មោងរបស់ក្រុម Manchester United ចង់យកខ្សែប្រយុទ្ធ Anthony ពីក្លិប Ajax មកធ្វើជាអ្នកជំនួស Cristiano Ronaldo ។

Erik Ten Hag ,Cristiano Ronaldo នឹង Anthony
Erik Ten Hag ,Cristiano Ronaldo នឹង Anthony

អ្នកកាសែត Fabrizio Romano បានចុះផ្សាយដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយថា Ronaldo ចង់ចែកផ្លូវជាមួយ Manchester United ហើយបន្ទាប់ពីផ្ទេរមកលេងទើបតែបាន១រដូវកាល។

ឥលូវនេះយោងតាមសារព័ត៌មាន The Mirror គឺ Man United កំពុងដុតដៃដុតជើងរកអ្នកមកជំនួសខ្សែប្រយុទ្ធសញ្ជាតិព័រទុយកាល់រូបនេះដោយ Anthony មានតម្លៃខ្លួនដល់ទៅ៧០លានផោន(ស្មើនឹងប្រមាណ ៨៤.៧ លានដុល្លារ)ស្របពេលការចរចាជាមួយ Ajax កំពុងដំណើរការ។

Anthony តែងតែបានចូលលេងយ៉ាងទៀងទាត់ក្រោមការដឹកនាំរបស់លោក Erik Ten Hag ដោយគេបង្ហាញខ្លួនបាន៧៨ប្រកួតនិងរកបាន២២គ្រាប់ ព្រមទាំងបញ្ជូនបាល់ ២០គ្រាប់ឲ្យ Ajax ៕