លោក Erik ten Hag ត្រូវបានគេរាយការណ៍ថា ចង់បាន Robin van Persie ជា គ្រូជំនួយរបស់លោកនៅពេលដែលលោកផ្លាស់មកដឹកនាំនៅ Manchester United។

 Robin van Persie ជាមួយនឹង Erik ten Hag
Robin van Persie ជាមួយនឹង Erik ten Hag

ជាការពិតណាស់ គ្រូបង្វឹកដែលមានវ័យ៥២ឆ្នាំខាងលើ កាន់តែជិតខិតក្នុងការផ្លាស់មកដឹកនាំ Man Utd ហើយសម្រាប់រដូវកាលក្រោយបន្ទាប់ពីមើលក្លិបមើលឃើញថាលោកជាបេក្ខភាពឈានមុខគេជាងលោក Mauricio Pochettino និង Luis Enrique ទៅទៀត។

ទន្ទឹមនឹងការមកដល់របស់លោក Ten Hag បើយោងទៅតាមការចុះផ្សាយរបស់ The Mirror បានបញ្ជាក់ថា លោកកំពុងតែព្យាយាមដាក់សំណើទៅកាន់ Van Persie ដែលជាអតីតតារាឆ្នើមរបស់ Man Utd មកធ្វើជាគ្រូជំនួយរបស់លោក ពីព្រោះលោកគិតថា គេយល់ច្បាស់ពីរបៀបលេងរបស់ក្រុមបិសាចក្រហម និង បាល់ទាត់នៅប្រទេសអង់គ្លេស៕