លោកគ្រូបង្វឹក Thomas Tuchel នៃក្លិបតោខៀវ Chelsea ចង់ហៅ ខ្សែការពារ Emerson Palmieri មករួមក្រុមវិញ បន្ទាប់ពីអនុញ្ញាតិឲ្យរូបគេចាកចេញទៅខ្ចីជើងនៅក្លិប Lyon ឯក្របខណ្ឌ Ligue 1 ។
Emerson Palmieri នឹង Thomas Tuchel
Emerson Palmieri នឹង Thomas Tuchel
មុនដំបូង Chelsea មិនចង់ហៅកីឡាករសញ្ជាតិប្រេស៊ីលកាត់​អ៊ីតាលីរូបនេះមកវិញឡើយតែដោយសារក្រុមទំនងជាទិញយក ខ្សែការពារ Lucas Digne ពីក្លិបស្ករគ្រាប់ Everton មិនបានខណៈដែលត្រូវការខ្សែការពារជាចាំបាច់ព្រោះ Ben Chilwell បានរងរបួសនិងត្រូវសម្រាកព្យាបាលរហូតដល់ចប់រដូវកាល។
Palmieri បានចូលរួមជាមួយក្លិប Lyon ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលតែម្ដងដោយបង្ហាញខ្លួនបាន១៥ប្រកួតនិងស៊ុតបញ្ចូលទីបាន១គ្រាប់។
អ្នកកាសែត Fabrizio Romano បានបង្ហើបថា៖ “Chelsea ព្យាយាមហៅ Emerson Palmieri ត្រឡប់មកវិញ ដោយសារ Tuchel ចង់បានគេ។ OL (Lyon) បានបដិសេធម្ដងរួចមកហើយតែ Chelsea កំពុងចរចាម្ដងទៀត ដោយនឹងរៀបចំឲ្យមានទឹកប្រាក់សងជំងឺចិត្តផងដែរ។ ការទិញយក Lucas Digne មើលទៅមិនអាចកើតឡើងទេ គឺគ្មានការសម្រេចណាមួយទេព្រោះ Everton ចង់លក់គេផ្ដាច់”៕