អ្នកចាត់ការទូទៅក្លិប Chelsea លោក Thomas Tuchel បានសារភាពថា លោកពិតជាធុញជាមួយនឹងក្លិប Barcelona ខ្លាំងមែនទែន។

Thomas Tuchel
Thomas Tuchel

ជាការពិតណាស់ នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ គឺ Barcelona និង Chelsea តែងតែពេញចិត្តនូវកីឡាករដូចៗគ្នា ប៉ុន្តែ ជាក់ស្តែង Raphinha ដែលក្រុមតោខៀវចង់បានខ្លាំងនោះ គឺ យល់ព្រមផ្លាស់ទៅកីឡដ្ឋាន Camp Nou រីឯ ខ្សែការពារ Jules Kounde នោះ ក្រុមទាំងពីរក៏កំពុងតែប្រជែងគ្នាផងដែរ។

លើសពីនេះទៀតសោត ក្រុមអ្នកមានបុណ្យ កំពុងតែមានទំនាក់ទំនងយ៉ាងជាប់លាប់ជាមួយ កីឡាករ Cesar Azpilicueta ក្នុងការនាំយករូបគេមកកាន់ទឹកដីអេស្ប៉ាញផងដែរ។

លោក Tuchel បាននិយាយថា៖ “ខ្ញុំធុញនឹង Barcelona ណាស់ ប៉ុន្តែ ខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បី Chelsea។ ខ្ញុំបាននិយាយជាមួយ​ Azpilicueta គាត់មិនពេញចិត្តទេ ប៉ុន្តែ គាត់យល់។ វាពិតជាតឹងតែងមែនទែនសម្រាប់គាត់ពីព្រោះ Barcelona កំពុងទាក់ទងគាត់ជាប់”៕