អតីតអ្នកចាំទីក្លិប Manchester United លោក Tomasz Kuszczak បានរំអុកឲ្យ ខ្សែប្រយុទ្ធ Robert Lewandowski មកចូលរួមនៅកីឡដ្នាន Old Trafford។

Robert Lewandowski នឹង Cristiano Ronaldo
Robert Lewandowski នឹង Cristiano Ronaldo

ជាការពិតណាស់ កាលពីថ្មីៗនេះមានដំណឹងជាច្រើនបានលេចឮថា Lewandowski​ ទំនងជាចាកចេញពី Bayern នៅរដូវក្តៅខាងមុខនេះហើយ។ ទន្ទឹមនឹងនេះផងដែរ Lewandowski ក៏លេចឮថា ក្លិប Barca កំពុងតែតាមចែចូវខ្លាំងផងដែរ។

លោក Tomasz បាននិយាយថា៖ “វាពិតជារឿងល្អខ្លាំងណាស់ ប្រសិនជាយើងបានឃើញ Lewandowski នៅ Man Utd។ ខ្ញុំធ្លាប់ប្រាប់គេផ្ទាល់តែម្តង ថាឲ្យមកចូលរួមនៅកីឡដ្ឋាន Old Trafford តាំងពីជំនាន់គេប្រកបអាជីពនៅក្លិប Dortmund មកម្ល៉េះ។

ខ្ញុំពិតជាចង់ឃើញគេនៅ Man Utd ខ្លាំងណាស់ លើសពីនេះផងដែរ ខ្ញុំចង់ឃើញគេចាប់ដៃគូជាមួយ Ronaldo​ ខ្ញុំជឿថា គេទាំងពីរប្រាកដជាធ្វើរឿងអស្ចារ្យបានច្រើននៅតំបន់ប្រយុទ្ធ”៕