លោក Tony Cascarino ថា​ កីឡាករ Paul Pogba នឹងផ្លាស់ចេញពី​ Manchester United ទៅក្លិបយក្សណាមួយ នៅពេលចប់រដូវកាលនេះ។

Tony Cascarino នឹង Paul Pogba
Tony Cascarino នឹង Paul Pogba

ជាការពិតណាស់ បើតាមរបាយការណ៍ថ្មីៗនេះបានឲ្យដឹងថា Pogba នឹងត្រូវដើរចេញពី Old Trafford នៅពេលចប់រដូវកាលនេះហើយ បន្ទាប់ពីអស់កុងត្រាជាមួយក្លិប​។

ទន្ទឹមនឹងនេះផងដែរ ស្របពេលដែលកុងត្រាត្រូវផុតនៅពេលចប់រដូវកាលនេះហើយ ស្រាប់តែ Pogba ត្រូវជួយបញ្ហារបួសត្រូវសម្រាកព្យាបាលរហូតដល់ចប់រដូវកាលទៀត ដោយរបួសនេះគឺបានកើតឡើង កាលកំឡុងការប្រកួតទល់នឹងក្រុម Liverpool កាលពីសប្តាហ៍មុន។

លោក Tony បាននិយាយថា៖ “Pogba ប្រាកដជាទៅចូលរួមនៅក្លិបយក្សមួយ ក្នុងចំណោមក្លិបយក្សផ្សេងៗទៀត ក្នុងពិភពបាល់ទាត់។ ខ្ញុំដឹងហើយថា Man Utd ក៏ជាក្លិបធំដែរ ក៏ប៉ុន្តែនៅមានក្លិបច្រើនទៀត ដែលកំពុងចង់បានគេដូចគ្នា”៕