លោក Tuchel ថា មានតែកីឡាករពីររូបប៉ុណ្ណោះដែលយល់ចិត្តគ្នាជាមួយ Lukaku
02 Oct 2021 - 18:48:25 SHARE
អ្នកចាត់ការទូទៅក្លិប Chelsea លោក Thomas Tuchel បានលើកឡើងថា មានតែ Mateo Kovacic និង Mason Mount ប៉ុណ្ណោះដែលលេងយល់ចិត្តគ្នាជាងគេជាមួយ Romelu Lukaku។

ជាការពិតណាស់ កាលពីដើមរដូវកាល កីឡាករសញ្ជាតិប៊ែលហ្សិកខាងលើ បានសម្រេចចិត្តចាកចេញពី Inter Milan ដើម្បីវិលត្រឡប់មកកាន់ Chelsea វិញក្នុងតម្លៃខ្លួន ៩៧.៥លានផោន (ឬប្រមាណ១៣២លានដុល្លារ) ហើយ រូបគេអាចរកគ្រាប់បាល់បានសរុបចំនួនបួនគ្រាប់ហើយ។
លោក Tuchel បាននិយាយថា៖ ខ្ញុំគិតថាបាល់ទាត់ក្នុងពេលបច្ចុប្បន្ននេះ គឺ អាស្រ័យទៅលើការទាក់ទងគ្នា។ Lukaku គាត់មានទំនាក់ទំនងល្អនៅលើទីលានជាមួយ Kovacic និង Mount។ ពួកគេតែងតែសម្លឹងរកគ្នីគ្នា និង យល់ចិត្តគ្នាណាស់។ សម្រាប់កីឡាករផ្សេងៗទៀត គឺ គាត់ត្រូវការពេលវេលាដើម្បីសិក្សាពីគ្នាបន្ថែមទៀត ៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព