លោក Tuchel បញ្ជាក់ថា Lukaku នឹងអវត្តមានមួយសប្តាហ៍ទៀត
គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Thomas Tuchel បាននិយាយប្រាប់សារព័ត៌មានមុនការប្រកួតជាមួយក្រុម Leicester ដោយនិយាយថា Romelu Lukaku នឹងមិនមានវត្តមាននៅថ្ងៃសៅរ៍នេះនោះទេ។

ខ្សែប្រយុទ្ធបែលហ្ស៊ិករូបនេះ ស្ថិតក្នុងភាពស្រពិចស្រពិលសម្រាប់ការប្រកួត Champions League ទល់នឹងក្រុម Juventus និងក្នុងលីកទល់នឹងក្រុម Manchester United នៅចុងសប្តាហ៍ក្រោយ។
សរុបមកខ្សឬប្រយុទ្ធវ័យ 28ឆ្នាំរូបនេះ បានអវត្តមានរយះពេលមួយខែដោយសាររបួសកជើង អំឡុងពេលដែលក្រុម Chelsea បានយកឈ្នះលើ Malmo របស់ន័រវេសក្នុងលិទ្ធផល 4 ទល់នឹង 0 ក្នុងក្របខ័ណ្ឌ Champions League កាលពីថ្ងៃទី 20 ខែតុលាកន្លងទៅ ។
លោក Thomas Tuchel បាននិយាយមុនការប្រកួតជាមួយក្រុម Leicester ថា៖“អ្វីដែលខ្ញុំអាចនិយាយបាននៅពេលនេះ យើងព្យាយាមយ៉ាងខ្លាំង។ ខ្ញុំមិនចង់ដាក់សម្ពាធលើគេទេ។ ប៉ុន្តែទុកអោយគេជាអ្នកដាក់សម្ពាធលើខ្លួនឯងទៅចុះ” ។
កាសែត Daily Mail រាយការណ៍ថាកីឡាករវ័យ 28 ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងត្រលប់មកហ្វឹកហាត់ក្រុមវិញនៅចុងសប្តាហ៍នេះ៕